(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ទិវាសម្អាតពិភពលោក ១៥ កញ្ញា ២០១៨, នៅថ្ងៃទី១៣ ខែកញ្ញានេះ បានចេញសារជាវីដេអូមួយ ដោយអំពាវនាវឱ្យគ្រឹះស្ថានសិក្សា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ចូលរួមសម្អាតបរិស្ថាន ដើម្បីឱ្យពិភពលោកកាន់តែស្រស់ស្អាត និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងគ្រប់គ្រងកាកសំណល់បានត្រឹមត្រូវ។
សូមជម្រាបថា ទិវាសម្អាតពិភពលោក ១៥ កញ្ញា ២០១៨ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីពិភពលោកស្អាត»៕