(ភ្នំពេញ)៖ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) បានចេញសេចក្តីជូន ស្តីពីកម្មវិធី​ប្រឡង​​ជ្រើសរើស​និស្សិត​​អាហារូបករណ៍​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ ​១០០ភាគរយ​ ចំនួន៦០​កន្លែង ដល់​សិស្ស​ដែល​ទើប​​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។

ដោយ​ការប្រឡង​ចូល​សិក្សា​លើ​​ជំនាញ​ដូច​ខាង​ក្រោម៖
* ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-Commerce)
* ទូរគមនាគមន៍ និងបណ្ដាញ (Telecom and Networking)
* វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science)
* ផុត​កំណត់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨
* ទីតាំង​ទទួល​ពាក្យ​ប្រឡង៖ វិទ្យាស្ថាន​ជាតិ NIPTICT