(ពិភពលោក)៖ ស្រាក្រហមត្រូវបានគេដឹងថា ជាប្រភេទស្រាដែលមានការពេញនិយម ពិសេសប្រជាជននៅតំបន់អឺរ៉ុប។ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ Fresh News សូមនាំប្រិយមិត្តអ្នកអានស្គាល់នូវស្រាក្រហមទាំង១០ប្រភេទដៃលថ្លៃជាងគេបំផុតនៅលើពិភពលោក។
១. Screaming Eagle Cabernet Sauvignon 1992
ជាស្រាក្រហមដ៏មានតម្លៃថ្លៃបំផុតលំដាប់ទី១ ក្នុងពិភពលោក ដែលផលិតទ្បើងនៅតំបន់ Napa valley ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចំនួន ៥០០.០០០ ដុល្លារអាមេរិក។
២. Chateau Margaux 1787
ត្រូវបានគេស្គាល់ថា ជាស្រាក្រហមដ៏មានតម្លៃថ្លៃបំផុត ដែលបានដាក់លក់ជាលើកដំបូងក្នុងតម្លៃ ៥០០.០០០ ដុល្លារអាមេរិក ដោយលោក William Sokolin ជាអ្នកជំនួញស្រានៅទីក្រុងញូវយ៉ក។
៣. Chateau Lafite 1787
ស្រាក្រហមនេះ ត្រូវបានគេលក់ទៅឲ្យលោក Malcolm Forbes ជាប្រធានាធិបតីទី៣ របស់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨៥ ក្នុងតម្លៃចំនួន ១៦០.០០០ ដុល្លារអាមេរិក។
៤. Penfolds Grange Hermitage 1951
ជាស្រាក្រហមដ៏មានតម្លៃរបស់ប្រទេសអូស្រ្តាលី ដែលក្នុងមួយដបមានតម្លៃចំនួន ៣៨.៤២០ ដុល្លារអាមេរិក។
៥. Cheval Blanc 1947នៅក្នុងឆ្នាំ ២០០៦ ស្រាក្រហមនេះ ត្រូវបានលក់ចេញចំនួន ៣ ដបដោយក្រុមហ៊ុន Vinfolio នៅទីក្រុង San Francisco ដែលក្នុងមួយដបមានចំណុះចំនួន ៧៥០ មីលីលីត្រ និងមានតម្លៃ ៣៣.៧៨១ដុល្លារអាមេរិក។
៦. Inglenook Cabernet Sauvignon 1941
ស្រាក្រហមនេះ បានផលិតទ្បើងនៅតំបន់ Napa valley ក្នុងរដ្ឋ California សហរដ្ឋអាមេរិក និងត្រូវបានលក់ក្នុងតម្លៃចំនួន ២៤.៦៧៥ ដុល្លារអាមេរិក។
៧. Chateau Mouton-Rothschild 1945
នៅឆ្នាំ ២០០៧ ស្រាក្រហមមួយនេះ ត្រូវបានគេដាក់ដេញថ្លៃនៅក្នុងសារមន្ទីរ Sotheby ទីក្រុងញូវយ៉ក ដែលមានតម្លៃចំនួន ២៣.០០០ ដុល្លារអាមេរិក ក្នុងចំណុះដបចំនួន ៧៥០ មីលីលីត្រ។
៨. Domaine de la Romanee-Conti 1990
នៅក្នុងឆ្នាំ ១៩៩៦ ស្រាក្រហមនេះ ត្រូវបានដាក់លក់នៅឯសារមន្ទីរ Sotheby ទីក្រុងញូវយ៉កចំនួន ៨ដប ដែលក្នុងមួយដបមានតម្លៃចំនួន២០.៩៧៥ ដុល្លារអាមេរិក។
៩. Chateau Lafite 1865
ស្ថិតនៅលេខរៀងទី៩ ក្នុងចំណោមស្រាក្រហម ដ៏មានតម្លៃថ្លៃបំផុតក្នុងពិភពលោក គឺ Chateau Lafite 1865 ដែលមានចំណុះដបចំនួន៧៥០ មីលីលីត្រ និងតម្លៃចំនួន៤.៦៥០ ដុល្លារអាមេរិក។
១០. hateau Margaux 2009 Balthazar
ស្រាក្រហមនេះ ត្រូវបានលក់ផ្ដាច់មុខដោយហាង Le Closនៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃ ដែលក្នុងមួយដបមានតម្លៃ៤.០៦២ដុល្លារអាមេរិក៕