(ភ្នំពេញ)៖ លោក អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះ ដើម្បីឲ្យមានចូលរួមសហការជាមួយរាជរដ្ឋភិបាលឆ្លើយតបនឹងបញ្ហាមេរោគអេដស៍ និងជំងឺអេដស៍ក្នុងវិស័យព័ត៌មានជាតិ ដើម្បីអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ឲ្យកាន់តែទូលំទូលាយ៕