(ភ្នំពេញ)៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ បានអះអាងថា នៅក្នុងសម័យខ្មែរក្រហម ក៏មានពលរដ្ឋដែលងើបឡើងបះបោរដែរ ប៉ុន្តែមិនអាចយកឈ្នះជាមួយពួកខ្មែរក្រហមបាន។ លោកបណ្ឌិត បានឆ្លើយតបបែបនេះ ចំពោះចំណួរដែលបានចោទសួរថាតើហេតុអ្វី បានជាពលរដ្ឋខ្មែរជាច្រើនមិនងើបបះបោរភ្លាមៗព្រមៗគ្នា ក្រោយការគ្រប់គ្រងធ្វើបាបពីខ្មែរក្រហម ប៉ុន្តែត្រូវអូសបន្លាយរហូតដល់ទៅ ៣ឆ្នាំ ៧ខែ និង២០ថ្ងៃនោះ?

បើតាមការបញ្ជាក់ពីលោកបណ្ឌិត មានពលរដ្ឋខ្មែរបន្តបន្ទាប់ងើបបះបោរ ប៉ុន្តែប្ដូរមកវិញនូវការបាត់បង់ជីវិតឈាមហូរជោគស្រែ តែមិនអាចយកឈ្នះខ្មែរក្រហមបាន។ រហូតទាល់តែសម្ដេចតេជោ ហ៊ុន សែន បានរៀបចំយុទ្ធសាស្រ្តយ៉ាងសម្ងាត់ ទើបអាចយកឈ្នះខ្មែរក្រហមបាន។ ការបញ្ជាក់របស់លោកបណ្ឌិត ដៀប សុផល បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖

</div