(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចេញសារលិខិត ចូលរួមអបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៤
ឆ្នាំនេះ ទិវាអូហ្សូនពិភពលោក ប្រព្រឹត្តទៅក្រោមប្រធានបទ «ខួបទី៣៧ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ» និង World Ozone Day 16 September 2024 “Montreal Protocol: Advancing Climate Action»។
តាមរយៈសារលិខិត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុុជា បានលើកឡើងថា ទិវានេះ គឺដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូន និងសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតសំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនឡើងកម្តៅភពផែនដី៕
ខាងក្រោមនេះ ជាសារលិខិតរបស់លោកបណ្ឌិត អ៊ាង សុផល្លែត៖