(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ ជិត ឆ្ងាយ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ឆ្ពោះទៅកាន់វត្តតាមាន់សែនជ័យ ក្នុងភូមិតាមានសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
អង្គកឋិនទានសាមគ្គីរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដង្ហែទៅកាន់វត្តតាមានសែនជ័យ នាឱកាសនេះ ប្រមូលបច្ច័យសរុបបានចំនួន១៣៤.៩១៧.០០០រៀល ក្នុងនោះបានធ្វើការបែងចែកប្រគេនព្រះសង្ឃចំនួន១១វត្តរួមមាន៖
* វត្តប្រាសាទតាមានសែនជ័យ ក្នុងឃុំគោកមន ស្រុកបន្តាយអំពិល ចំនួន២៥លានរៀល
* វត្តប្រាសាទប្រឹក្សារាម ឃុំបេង ស្រុកបន្ទាយអំពិល ចំនួន១០លានរៀល
* វត្តសន្សំកុសល ហៅវត្តជ្រឹងខាងលិច ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ចំនួន១០លានរៀល
* វត្តប្រាសាទរាជាសំរោង សង្កាត់សំរោង ក្រុងសំរោង ចំនួន១០លានរៀល
* វត្តគីរីមង្គលអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ចំនួន១០លានរៀល
* វត្តរួតចំបុី សង្កាត់អូរស្មាច់ ក្រុងសំរោង ចំនួន១០លានរៀល
* វត្តសទ្ធារាមរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ចំនួន១០លានរៀល
* វត្តពុទ្ធោភាវនា ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ចំនួន១០លានរៀល
* វត្តអារញ្ញរ៉ាគោល ឃុំក្រសាំង ស្រុកចុងកាល់ ចំនួន១០លានរៀល
* វត្តកុសលសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ចំនួន១០លានរៀល
* វត្តព្រះអង្គកងជុំ សង្កាត់គោកចក ក្រុងសៀមរាប ចំនួន១០លានរៀល៕