(ពិភពលោក)៖ ក្រៅពីសង្គ្រាម ការបំផ្ទុះអាវុធ គ្រោះថា្នក់ចរាចរណ៍ និងជំងឺរាតត្បាតផ្សេងៗនោះ គ្រោះធម្មជាតិក៏ជាផ្នែកមួយ ដែលបានឆក់យកអាយុជីវិត មនុស្សច្រើនបំផុតនៅលើពិភពលោក។ ជាក់ស្តែងខាងក្រោមនេះ ជារបាយការណ៍នៃគ្រោះធម្មជាតិ ធ្ងន់ធ្ងរជាងគេទាំង១០លើពិភពលោក ដែលមានមនុស្ស ស្លាប់ច្រើនបំផុត រហូលដល់រាប់លាននាក់៖
១៖ គ្រោះទឹកជំនន់ នៅប្រទេសចិន កើតឡើងនៅខែកក្កដា ដល់ខែសីហា ឆ្នាំ១៩៣១ អ្នកស្លាប់មានចំនួនពី១លាននាក់ ទៅ៤លាននាក់។
២៖ គ្រោះទឹកជំនន់ទន្លេលឿង នៅប្រទេសចិន កើតឡើងនៅខែកញ្ញា ដល់ខែតុលា ឆ្នាំ១៨៨៧ អ្នកស្លាប់មានចំនួន៩សែន ទៅ២លាននាក់។
៣៖ គ្រោះរញ្ជូយដី នៅ Shaanxi ប្រទេសចិន កើតឡើងនៅខែមករា ឆ្នាំ១៥៥៦ អ្នកស្លាប់មានចំនួន៨៣ម៉ឺននាក់។
៤៖ គ្រោះរញ្ជូយដី នៅ Tangshan ប្រទេសចិន កើតឡើងនៅខែកក្កដា ឆ្នាំ១៩៧៦ អ្នកស្លាប់មានចំនួន៤៥ម៉ឺននាក់។
៥៖ ព្យុះស៊ីក្លូន អតីតដែនដីភាគខាងកើត ប្រទេសប៉ាគីស្ថាន បច្ចុប្បន្នជាដែនដីប្រទេស បង់ក្លាដែស កើតឡើងនៅខែវិច្ឆិកា ឆ្នាំ១៩៧០ អ្នកស្លាប់មានចំនួនចន្លោះពី ២៥ម៉ឺននាក់ ដល់៥០ម៉ឺននាក់។
៦៖ ព្យុះស៊ីក្លូន នៅប្រទេសឥណ្ឌា កើតឡើងនៅខែវិច្ឆិកា ឆ្នាំ១៨៣៩ អ្នកស្លាប់មានចំនួន៣០ម៉ឺននាក់។
៧៖ ព្យុះស៊ីក្លូនប្រទេសឥណ្ឌា កើតឡើងនៅខែតុលា ឆ្នាំ១៧៣៧ អ្នកស្លាប់មានចំនួន៣០ម៉ឺននាក់។
៨៖ គ្រោះរញ្ជូយដីនៅមហាសមុទ្រឥណ្ឌា និងស៊ុយណាមី កើតឡើងនៅខែធ្នូ ឆ្នាំ២០០៤ អ្នកស្លាប់មានចំនួន២៨ម៉ឺននាក់។
៩៖ គ្រោះរញ្ជួយដី នៅ Haiyuan ប្រទេស ចិន កើតឡើងនៅខែធ្នូ ឆ្នាំ១៩២០ អ្នកស្លាប់មានចំនួន២៧៣.៤០០នាក់។
១០៖ គ្រោះរញ្ជួយដី នៅអាណាចក្រ Byzantine បច្ចុប្បន្នជាដែនដីប្រទេស តួកគី កើតឡើងនៅខែឧសភា ឆ្នាំ៥២៦ អ្នកស្លាប់មានចំនួនពី២៥ម៉ឺន ដល់៣០ម៉ឺននាក់។
តាមរយៈរបាយការណ៍ខាងលើបានបង្ហាញថា ក្នុងចំណោមគ្រោះរញ្ជួយដីធ្ងន់ធ្ងរជាងគេទាំង១០លើពិភពលោក ប្រទេស ចិនជាប្រទេស ដែលរងគ្រោះដោយ គ្រោះធម្មជាតិច្រើនជាងគេ ដែលបានកើតឡើងរហូតដល់ប្រាំលើក ហើយភាគច្រើនរងគ្រោះដោយគ្រោះរញ្ជួយដី និងគ្រោះទឹកជំនន់៕