(ហ្វីលីពីន)៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពល បាននឹងកំពុងវាយប្រហារ នៅភាគខាងជើងឈៀងខាងកើត នៃប្រទេសហ្វីលីពីន ក្នុងខេត្ត Cagayan បានធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសខ្លួនចេញ  និងការផ្គត់ផ្គង់អគ្គិសនីត្រូវបានកាត់ផ្តាច់ ជាច្រើនកន្លែងនៅតំបន់នោះ នេះបើយោងតាមព័ត៌មាន BBC ចេញផ្សាយនៅរាត្រីឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។​

ព្យុះទីហ្វុងឈ្មោះ Noul នេះមានល្បឿន ២២០គីឡូម៉ែត្រក្នុងមួយម៉ោង, ព្យុះនេះត្រូវបានគេព្យាករណ៍ថា នឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ និងប្រទេសជប៉ុន។

លោក Rene Paciente ប្រធាន​នាយកដ្ឋាន​ អាកាសធាតុ​សមុទ្រ​របស់​​ហ្វីលីពីន ​បាន​និយាយ​ថា «នេះ​គឺ​ជា​ព្យុះ​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ វា​ជាព្យុះដ៏ខ្លាំង​បំផុត​នៅ​ឆ្នាំ​នេះ​»​។

ចំណែកជើងហោះហើរជាច្រើន និងការធ្វើដំណើរដឹកជញ្ជូនតាមកប៉ាល់នានា ត្រូវបាន​ប្រកាសលុបចោលដោយឥទ្ធិពលខ្យល់ព្យុះនេះ។ ដោយឡែកមិនទាន់មានរបាយការណ៍ណាមានអ្នកស្លាប់ និងរងរបួសនោះទេ។

ប្រទេសហ្វីលីពីនជាញឹកញាប់ ត្រូវបានគេមើលឃើញថា ទទួលនូវការគ្រោះអាកាសធាតុអាក្រក់ច្រើនដង ហើយមានមនុស្សជាង៧០០០នាក់ បានសម្លាប់ដោយសារព្យុះទីហ្វុង វាយប្រហារកាលពីឆ្នាំ២០១៣៕

 

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com