(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិកផ្សារ វីនសូ បានចែករំលែកនូវបទពិសោធន៍ អំពីការជ្រើសរើសគំរូអាជីវកម្ម ដើម្បីបើកផ្សារលក់ទំនិញ ឲ្យដំណើរការបានល្អ ដោយអាចជ្រើសរើសនូវគំរូអាជីវកម្មថ្មី និងគំរូអាជីវកម្មចាស់ ដែលមានស្រាប់ អាស្រ័យទៅលើឱកាស។

ការចែករំលែកបទពិសោធន៍បែបនេះ របស់លោកបណ្ឌិត តាន់ មុនីវណ្ណ ធ្វើឡើងកិច្ចពិភាក្សា លើប្រធានបទ៖ «ទំនាក់ទំនងរវាងទ្រឹស្តីនៃការធ្វើជំនួញ និងការអនុវត្ត» ក្នុងកម្មវិធី FRESH BUSINESS។

បណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់ថា «ការជោគជ័យ នៅក្នុងអាជីវកម្មមួយ បើកសហគ្រាសមួយ គឺខ្ញុំផ្អែកខ្លាំងទៅលើអ្វីជាគំរូអាជីវកម្មថ្មី យើងមិនដើរជាន់គំរូអាជីវកម្មចាស់ទេ បើគេមានស្រាប់ ក៏អត់សូវចង់ធ្វើដែរ ប៉ុន្ដែគំរូអាជីវកម្មចាស់ខ្លះក៏អាចធ្វើបានដែរ អាស្រ័យលើឱកាស និងអាស្រ័យទៅលើ យើងមានធនធានគ្រប់គ្រាន់ ឬអត់ ហើយពិសេសវិភាគលើហិរញ្ញវត្ថុ ដែលជាកត្ដាចំបង»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់បណ្ឌិត តាន់ មុនីវណ្ណ៖