(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិកផ្សារ វីនសូ បានលើកឡើងថា គ្មានអាជីវកម្មអ្វីមួយ ដែលកើតឡើងដោយការស្រមើស្រមៃនោះទេ គឺកើតឡើងចេញពីបទពិសោធន៍ ការរៀនសូត្រ និងទ្រឹស្តី បើសិនជាយើងម្នាក់ៗ ចេះយកទ្រីស្ដីនោះ មកវិភាគ និងអនុវត្ដឲ្យបានត្រឹមត្រូវ។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត តាន់ មុនីវណ្ណ ធ្វើឡើងកិច្ចពិភាក្សា លើប្រធានបទ៖ «ទំនាក់ទំនងរវាងទ្រឹស្តីនៃការធ្វើជំនួញ និងការអនុវត្ត» ក្នុងកម្មវិធី FRESH BUSINESS។

បណ្ឌិត តាន់ មុនីវណ្ណ បានបញ្ជាក់ថា «គ្មានអ្វីមួយដែលកើតឡើង ដោយការស្រមើស្រមៃទេ វាកើតឡើងពីបទពិសោធន៍ វាកើតឡើងចេញពីការរៀន វាកើតឡើងចេញពីទ្រីស្ដី [...] បើវិភាគឲ្យមែនទែន ទ្រីស្ដី នាំឲ្យជំនួញជោគជ័យ បើសិនជាយើង ចេះវិភាគអំពីទ្រីស្ដីនោះ បានត្រឹមត្រូវ​»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់បណ្ឌិត តាន់ មុនីវណ្ណ៖