(បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានបន្តចុះពិនិត្យមើលការដាំដុះបន្លែ និងឃ្លាំងស្តុកស្រូវខេត្តបាត់ដំបង បន្ទាយមានជ័យ និងនៅខេត្តពោធិ៍សាត់ ។

ពេញមួយថ្ងៃនេះ លោកបណ្ឌិតបានចុះទៅដល់ក្រុមហ៊ុន បៃតងកម្ពុជា ភីអិលស៊ី, រោងចក្រកិនស្រូវកែច្នៃអង្ករ ឡាយសែ, ក្រុមហ៊ុន ស៊ីវ ឡាយ, ក្រុមហ៊ុនហ្វាង លី, កសិដ្ឋាន តាសី, រោងម៉ាស៊ីនកិនស្រូវ អៀង ហ៊ាង, រោងម៉ាស៊ីនកិនស្រូវ ភូកុកគី និងរោងម៉ាស៊ីនកិនស្រូវ ចាំងគង់ម៉េង។

នៅក្នុងឱកាសនោះ លោកបណ្ឌិតបានលើកទឹកចិត្ត ដល់ម្ចាស់កសិដ្ឋាន សូមបន្តពង្រីកការដាំដុះបន្លែសុវត្ថិភាព ឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ចូលទីផ្សារ។

ជាមួយគ្នានេះ លោកបណ្ឌិតបានស្នើសុំ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ បន្តជួយទិញស្រូវ ពីបងប្អូនប្រជាកសិករ ឱ្យអស់លទ្ធភាព និងសមស្របតាមតម្លៃទីផ្សារ៕