(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាលើប្រធានបទ «យន្តការនៃការបណ្ដុះបណ្ដាលជំនាញហិរញ្ញវត្ថុនៅកម្ពុជា» នៃកម្មវិធី FRESH BUSINESS, លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យពាណិជ្ជកម្ម អេស៊ីលីដា បានសម្លឹងឃើញថា តម្រូវការជំនាញហិរញ្ញវត្ថុ និងធនាគារ នៅតែមានភាពទូលំទូលាយ នៅប្រទេសកម្ពុជា។
បណ្ឌិត ផុន ណារិន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមើលឃើញថា នៅក្នុងបរិបទនៃតម្រូវការជំនាញហិរញ្ញវត្ថុ និងធនាគារ គឺនៅតែមានភាពទូលំទូលាយ នៅក្នុងប្រទេសកម្ពុជាយើង ពីកន្លងមក និងមកដល់បច្ចុប្បន្ន ជាពិសេសរបត់ថ្មី ក្រោយពេលកូវីដ-១៩ ធ្វើឲ្យការប្រើប្រាស់ប្រព័ន្ធធនាគារ មានការប្រែប្រួលទាំងស្រុង»។
លោកលើកឡើងថា ក្នុងឆ្នាំៗតម្រូវការអ្នករៀនជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ប្រមាណ៨-១០% (ប្រហែល១ពាន់នាក់) នៃចំនួនអ្នកដែលធ្វើការក្នុងវិស័យធនាគារ៕
ខាងក្រោមនេះ ជាវីដេអូទាំងស្រុងនៃការលើកឡើងរបស់បណ្ឌិត ផុន ណារិន៖