(ភ្នំពេញ)៖ លោក តាំង ងួនលី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យចេះទាញប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធឌីថីល ដោយចេះគិតគូរពិចារណាបែងចែង អ្វីដែលមិនល្អ និងអ្វីដែលល្អ ដើម្បីប្រយោជន៍ខ្លួនឯង និងសង្គមជាតិ។
ការលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តួនាទីនៃសេដ្ឋកិច្ចឌីជីថលលើការអភិវឌ្ឍកម្ពុជា» ក្នុងកម្មវិធី Fresh Business។
លោក តាំង ងួនលី បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ការប្រើប្រាស់ (ប្រព័ន្ធឌីជីថល) យើងត្រូវការយល់ដឹង ដោយនៅពេលដែលយើង បង្ហាញជាសាធារណៈ យើងត្រូវចេះទទួលខុសត្រូវ ថាត្រឹមត្រូវឬទេ និងចេះបែងចែក អ្វីដែលល្អ និងអ្វីដែលមិនល្អ ហើយចំណេះដឹងនេះ ក៏ជាបញ្ហាមូលដ្ឋានសំខាន់ ព្រោះវាជាសន្ដិសុខទូទៅ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក តាំង ងួនលី៖