(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប នៅក្នុងប្រទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានៅខ្វះធនធានហរិញ្ញវត្ថុ និងបច្ចេកវិទ្យាកែច្នៃ ខាងផ្នែកឧស្សាហកម្ម និងកសិកម្ម ដែលគួរតែយកចិត្ដទុកដាក់ខ្លាំង។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ» ក្នុងកម្មវិធី FRESH BUSINESS។
បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា «កម្ពុជាមានឧត្ដមភាពជាងវៀតណាម ដោយសារយើងសំបូរដីណាស់ [...] យើងខ្វះ២យ៉ាងណា នៅក្នុងស្រុក ខ្វះទី១៖ ខ្វះធនធានហិរញ្ញវត្ថុ ផ្នែកវិនិយោគ ធនធានវិនិយោគនៅក្នុងស្រុកយើង មិនទាន់សំបូរនោះទេ ដោយសារតែការប្រាក់រៀងខ្ពស់ និងទី២៖ បច្ចេកវិទ្យាកែច្នៃ»។
បន្ថែមពីនោះទៀត បណ្ឌិត ឆេង គឹមឡុង បានលើកឡើងថា ត្រង់ចំណុងទាំងពីរនេះ កម្ពុជាគួរតែយកចិត្ដទុកដាក់ខ្លាំង នៅក្នុងការចាប់ទាញស្រូបយកអ្នកវិនិយោគនៅក្នុងតំបន់ និងដៃគូពាណិជ្ជកម្ម ដើម្បីបានផលប្រយោជន៍ ពីពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់បណ្ឌិត ឆេង គឹមឡុង៖