(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅក្នុងប្រទេសកម្ពុជា បានសម្លឹងឃើញថា ប្រទេសកម្ពុជាមានភាពខ្លាំង ចំពោះដីកសិកម្ម បើធៀបនឹងប្រទេសជិតខាង ដូចជា ប្រទេសឡាវ និងវៀតណាម ជាដើម។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ» ក្នុងកម្មវិធី FRESH BUSINESS។
បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា «យើងមើលមកក្នុងប្រទេសកម្ពុជា គេតែងតែនិយាយថា កម្ពុជាយើងសំបូរទៅដោយធនធានធម្មជាតិ ក្នុងផ្នែកកសិកម្មពឹងផ្អែក ទៅលើដីកសិកម្ម ដែលមានដីដាំដុះ សរុបប្រហែលជិត ៩លានហិកតា ហើយការដាំដុះប្រចាំឆ្នាំ មានប្រមាណ ៤.៥លានហិកតា [...] បើធៀបនឹងប្រទេសជិតខាង ទំហំដីកសិកម្មកម្ពុជាមានចំនួនច្រើន»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់បណ្ឌិត ឆេង គឹមឡុង៖