(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងមគ្គុទេសក៍ទេសចរណ៍ ត្រូវណែនាំភ្ញៀវបរទេស ឲ្យចាយវាយជាប្រាក់រៀល ឬមានប្រាក់រៀលទុកដូរជូនភ្ញៀវ ដើម្បីបង្កការងាយស្រួល ជូនដល់ភ្ញៀវទេសចរ នៅក្នុងចាយវាយ និងមិនព្រួយរឿងកាត់ទឹក ដូចប្រាក់ដុល្លារ។
ការស្នើសុំបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការសម្រួលលក្ខខ័ណ្ឌចាយប្រាក់ដុល្លារចាស់ ប្រឡាក់ នៅសៀមរាប និងយន្តការលើកកម្ពស់ប្រាក់រៀល» ក្នុងកម្មវិធី FRESH BUSINESS។
អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា «ខ្ញុំស្នើសុំដល់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាពិសេសមគ្គុទេសក៍ទេសចរណ៍របស់យើង គួរតែទុកប្រាក់រៀលក្នុងខ្លួន សម្រាប់ដូរឲ្យភ្ញៀវបរទេស ដើម្បីឲ្យគាត់បានទុកចិត្ដថា ប្រាក់រៀល ដែលគាត់យកទៅចាយ មិនត្រូវបានគេកាត់ទឹក [...] មគ្គុទេសក៍ទេសចរណ៍ ជាពិសេសអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមប្រាក់រៀល ដើម្បីទុកដូរឲ្យភ្ញៀវទេសចរ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លឹម ហេង៖