(ថៃ)៖ ជាការពិត គូស្នេហ៍តារាប្រុសស្រីល្បីៗ របស់ថៃមួយគូ គឺ Yaya Urassaya និង Nadech Kugimiya ត្រូវបានទស្សនិកជនជាច្រើន សង្ស័យថា អ្នកទាំងពីរបែកបាក់គ្នាទៅហើយ ប៉ុន្តែផ្ទុយទៅវិញ គឺមិនដូច្នោះទេ ខណៈថ្មីៗនេះ Yaya បានសម្តែងនូវការស្រឡាញ់ចំពោះ Nadech Kugimiya ស្ទើរតែធ្វើឱ្យទស្សនិកជនរំភើបជំនួស គូស្នេហ៍នាងគ្រប់គ្នា តាមរយៈសារជូនពរប៉ុន្មានឃ្លារ ក្នុងថ្ងៃខួប កំណើតរបស់ Nadech Kugimiya។
ជាក់ស្តែង នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ Yaya Urassaya បានធ្វើការចែកចាយរូបភាពរបស់ Nadech Kugimiya ក្នុងបណ្តាញសង្គម Instagram ផ្លូវការរបស់នាង ដោយភ្ជាប់ជាមួយនឹងសារដ៏ផ្អែមល្ហែមថា «Happy Birthday my best friend, my partner in......., my confidant! all of your hopes and dreams!! You can count on me to be there every step of the way, just as you hve been for me na ka:) happy happy Barry day kaaa ps. My favourite photo of you on the best day of the year, what a year it has been»។
ដែលបកប្រែជាភាសាខ្មែរថា «រីករាយថ្ងៃខួបកំណើត វីរៈបុរសរបស់ខ្ញុំ, មិត្តល្អរបស់ខ្ញុំ, ដៃគូរបស់ខ្ញុំក្នុង....., កម្លាំងចិត្តរបស់ខ្ញុំ។ ជូនពរអ្នក មានសំណាងល្អ សុខភាពល្អ នឹងជោគជ័យរាល់កិច្ចការ។ «អ្នកអាចពឹងពាក់ខ្ញុំបានគ្រប់ពេលវេលា ដូចអ្វីដែលអ្នកបានធ្វើសម្រាប់ខ្ញុំ។ សប្បាយសប្បាយថ្ងៃពិសេស Barry។ រូបភាព ដែលខ្ញុំចូលចិត្តបំផុត ក្នុងថ្ងៃពិសេសរបស់អ្នក សម្រាប់ឆ្នាំនេះ»។
ជាមួយនឹងសារ ដ៏ផ្អែមល្ហែមខាងលើនេះ គឺពិតជាធ្វើឱ្យអ្នកគាំទ្ររបស់ Yaya Urassaya សប្បាយចិត្តគ្រប់គ្នា ព្រោះតែពួកគេចង់ឱ្យតារាស្រីរូបនេះ និងគូស្នេហ៍ស្រឡាញ់គ្នាវបែបនេះរហូត ។ អ្វីដែលពិសេស សារខាងលើនេះ ប្រៀបបាននឹងការបកស្រាយនូវមន្ទិលថា Yaya Urassaya និងគូស្នេហ៍បែកបាក់គ្នា៕