(តូរីន)៖ ការប្រកួតប្រជែងពានលីគលំដាប់ទី២ Italian Cup ជើងទី២ រវាងក្រុមបាល់ទាត់សេះបង្គង់ Juventus ប៉ះ AC Milan ត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃវីរុស COVID-19 នៅទឹកដីអុីតាលី ខណៈនេះជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាកីឡដ្ឋាន Aillianz នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។
សម្រាប់ការពន្យារពេលប្រកួតនេះ បានធ្វើឡើងក្រោយពេលដែលមានការបង្ហាញពីទីភ្នាក់ងារការពារសុខភាពស៊ីវិលរបស់អុីតាលី បានចេញសេចក្តីប្រកាសថា មានមនុស្សប្រមាណ ២៧នាក់បានស្លាប់ជាបន្តបន្ទាប់បន្ថែមទៀតក្នុងរយៈពេលតែ ២៤ម៉ោង ខណៈកើនឡើងដល់ទៅ ៧៩នាក់បានរងការប៉ះពាល់ដល់ជីវិត ដោយសារករណីជំងឺ COVID-19។
នេះក៏ជាការពន្យារពេលការប្រកួតដ៏សំខាន់លើកទី២ ក្នុងចំណោមការប្រកួតធំៗរវាងជំនួបខ្លាំងប៉ះខ្លាំង នៅក្រុមលីគបាល់ទាត់អុីតាលី ក្នុងរដូវកាលនេះ ហើយក្នុងនោះសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើនត្រូវបានហាមឃាត់នៅត់បន់ ៣មាន Lombardy, Veneto និង Emilia Romagna និងក្នុងចំណោមខេត្តចំនួន ២ផ្សេងគ្នា គ្រាដែលការប្រកួតនឹងត្រូវប្រកាលពេលក្រោយដោយក្រុម Juventus ផ្ទាល់ ហើយកាលពីជើងទី១ធ្វើបានតែលទ្ធផលស្មើគ្នា ១-១ ប៉ុណ្ណោះ៕