(ឡុងដ៏)៖ ក្លិបកាតា (Qatar) សម្រេចកិច្ចសន្យជាមួយកីឡាករខ្សែបម្រើ James Rodriguez ជាផ្លូវការហើយដោយផ្លាស់ចេញពីក្លិប Everton តែមិនបានបង្ហាញអំពីតម្លៃផ្ទេរនោះទេ សម្រាប់បុរសសញ្ជាតិកូឡុំប៊ី ដែលបានចំណាយពេល ១២ខែប៉ុណ្ណោះនាទឹកដីកីឡដ្ឋាន Goodison Park នៃលីគអង់គ្លេស Premier League, នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
ក្លិប Everton បានចុះកិច្ចសន្យាទិញ James ពីក្លិបអេស្ប៉ាញ Real Madrid ដែលរូបគេរកបាន ៦គ្រាប់ក្នុង ២៦ប្រកួតជាមួយក្លិប Everton កាលពីរដូវកាលមុនតែមិនបានបង្ហាញខ្លួនជាមួយការដឹកនាំរបស់លោក Rafeal Benitez នោះទេក្នុងយុទ្ធនាការលីគបច្ចុប្បន្ន នៅពេលដែលការប្រកួតចុងក្រោយសម្រាប់លោកជាមួយក្លិបរហ្សនាម (ស្ករគ្រាប់) គឺជាការបរាជ័យ ១-០ ទល់និងក្រុម Sheffield United កាលពីថ្ងៃទី១៦ ខែឧសភា។
រំលឹកផងថា នេះជាក្លិបបាល់ទាត់អាជីពទី៨ ដែលខ្សែបម្រើប្រយុទ្ធ James បានចូលរួមលេងជាមួយបន្ទាប់ពីចំណាយពេលជាមួយក្លិប Envigado, Banfield, FC Porto, AS Monaco, Real Madrid, Bayern Munich, Everton ហើយជាកីឡាករដែលឈ្នះពាន Champions League, FIFA Club World Cup ២លើកដូចគ្នាជាមួយ Real Madrid និងជាម្ចាស់ពានស្បែកជើងមាស World Cup Golden Boot 2014។
ខណៈបើទោះបីជាមិនទាន់បានការបង្ហាញតម្លៃផ្ទេរបច្ចុប្បន្ន តែតាមប្រភពពី Sport illustrated បង្ហាញថា Real Madrid បានចំណាលុយ ៦៣លានផោនទិញរូបគេពីក្លិប Monaco ហើយក្លិប Everton បានចំណាយប្រមាណ ២៦លានដុល្លារកាលពីរដូវកាលមុន៕