(ភ្នំពេញ)៖ ធនាគារ PPCBank នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៣នេះ បានធ្វើការប្រគល់រង្វាន់ធំ ថេប្លេត Samsung Galaxy Tab S8 ដល់អតិថិជនដែលមានសំណាងចំនួន ៣រូប ពីកម្មវិធី «ដាក់ប្រាក់សន្សំ» នៅធនាគារ PPCBank សាខាពោធិ៍ចិនតុង។

ពិធីប្រគល់រង្វាន់នេះ បានធ្វើឡើងនៅធនាគារ PPCBank សាខាពោធិ៍ចិនតុង ដែលមានអាសយដ្ឋាន ផ្ទះលេខ ៤៦អា ៤៦បេ ៤៦សេ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា PPCBank រៀបចំកម្មវិធី «ដាក់ប្រាក់សន្សំ» នេះឡើង គឺដើម្បីស្វាគមន៍ នាយកប្រតិបត្តិថ្មី ក៏ដូចជាអបអរសាទរការបើកសម្ពោធសាខាពោធិ៍ចិនតុង ដែលជាទីតាំង ថ្មី ប្តូរមកពីទីតាំងចាស់សាខាទឹកថ្លា។

ធនាគារ PPCBank សូមថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ខ្លួនតាំងពីដើមរៀងមក។ PPCBank នឹងបន្តពាំនាំនូវកម្មវិធី និងសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីបំពេញរាល់តម្រូវការទាំងអស់របស់អតិថិជន ក៏ដូចជាសាធារណជន ទូទៅផងដែរ៕