(កំពង់ធំ)៖ លោក ជា អុល អាយុ៥៣ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាជាងម៉ៅការសំណង់ផ្ទះល្វែង និង វិឡា បានរៀបចំកម្មវិធីជួបជុំមិត្តភក្តិ បងប្អូន ជប់លៀងទិញឡានថ្មី បន្តិចបន្តួច នៅផ្ទះរបស់គាត់ ហើយនិងចូលទៅនៅគេហដ្ឋានថ្មី ទើបនិងធ្វើរួចរាល់។
គាត់បានប្រើកូន របស់គាត់ យកក្រវិលកំប៉ុងស្រាបៀរ GANZBERG ចំនួន ១២ កំប៉ុងទៅប្តូរនៅតូបអ្នកលក់ក្បែរផ្ទះ និងថែមលុយបង្គ្រប់១ កេសតែម្តង ស្រាប់តែពេលពិសារបណ្តើរ ជជែកគ្នាបណ្តើរក្នុងបរិយាកាស សប្បាយរីរាយ រំពេចនោះគាត់បានគាស់កំប៉ុងទី ១២ ស្រាប់តែឃើញរូបឡានក្នុងក្រវិលកំប៉ុង គាត់ក៏ស្រែកឡើងថា ត្រូវឡានហើយ ត្រូវឡានហើយៗ ផ្អើលអ្នកជិតខាងរត់មកមើលគ្រប់ៗគ្នា។
សូមចូលរួមអបអរសាទរ លោក ជា អុល បានក្លាយជាអតិថិជនកំពូលសំណាងទី ១២៨ ដែលបានឈ្នះពីការគាស់ក្រវិលកំប៉ុងស្រាបៀរGANZBERG រថយន្ត Ford Ranger សេរ៊ី ២០២៣ ១គ្រឿង លេខរៀងទី ១២៨។
ស្រាបៀរGANZBERG ឈ្ញុយឆ្ងាញ់កំរិតពិភពលោក ថែមទាំងឈ្នះរង្វាន់យក្សរថយន្តថ្មី Ford Ranger ២០០គ្រឿង និង ម៉ូតូធំ Yamaha FZ ២,០០០គ្រឿង ព្រមទាំងឈ្នះរង្វាន់ដុល្លារសុទ្ធជាច្រើនសន្ធឹកសន្ធាប់ និង ស្រាបៀរ ហ្គេស់នៅនស៍បឺគ ច្រើនរង្វាន់ទៀត។ អ្នកលក់ស្រាបៀរ ហ្គេនស៍បឺគ ដល់អ្នកឈ្នះរង្វាន់ នឹងទទួលបាន រង្វាន់ផងដែរជាស្រាបៀរ ហ្គេនស៍បឺគ។
រង្វាន់យក្សស្រាបៀរ ហ្គេនស៍បឺគ ផ្តល់ឲ្យឈ្នះទាំង អ្នកលក់ទាំងអ្នកទិញ។ រង្វាន់ជាច្រើនពីស្រាបៀរ GANZBERG កំពុងស្ថិតនៅលើទីផ្សារក្បែរដៃរបស់លោកអ្នក។ រាល់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ ពីស្រាបៀរ Ganzberg សូមរក្សាទុកទាំងក្រវិល នឹងសំបកកំប៉ុងដើម្បីប្តូរយករង្វាន់៕