(ព្រះសីហនុ)៖ ក្រុមហ៊ុន DV PAY សាខាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោក គួច ចំរើន បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកវិនិយោគមកពីប្រទេសផ្សេងៗ បានជឿជាក់លើរដ្ឋាភិបាលកម្ពុជា កាន់តែខ្លាំងឡើង ហើយក្រុមហ៊ុន DV PAY សាខាខេត្តព្រះសីហនុ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ។
លោក គួច ចំរើន បានបន្ដថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន DV PAY បន្តពង្រីកប្រតិបត្តិការ និងវិសាលភាពសេវាកម្មរបស់ខ្លួន ហើយបានទទួលការសរសើរជាឯកច្ឆ័ន្ទពីអ្នកប្រើប្រាស់។
ទន្ទឹមគ្នានេះ លោក គួច ចំរើន បានលើកឡើងថា ការបើកដំណើរការ DV PAY សាខាខេត្តព្រះសហីនុ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទូទាត់ប្រាក់ ដើម្បីកំណើនប្រកបដោយចីរភាព។
ជាពិសេស បានផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រារដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធិភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។
លោកបានបន្តថា រដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាអភិវឌ្ឍន៍ទីក្រុង ដែលមានអគារខ្ពស់ៗ សណ្ឋាគារ តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន រមណីដ្ឋានអន្តរជាតិ ជីវចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រកោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធមានជា «តារារះនាទិសនិរតី»។ ទន្ទឹមនឹងនេះ វានឹងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ខេត្តព្រះសីហនុបន្ថែមទៀត។
លោកបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងការបង្រ្កាបការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការកាន់កាប់អាវុធដោយខុសច្បាប់ ការឃាត់ខ្លួនដោយខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ ដើម្បីធានាបាននូវសុវត្ថិភាពការងារ។ ប្រជាជន ក៏ដូចជាបរិយាកាសវិនិយោគ និងទេសចរណ៍។
លោក Wan Kyar Hwa ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DV Group បានថ្លែងថា ក្រុមហ៊ុន DV Group គឺជាក្រុមហ៊ុនចម្រុះ ដែលរួមបញ្ចូលទីក្រុងកម្សាន្ត ទេសចរណ៍ សណ្ឋាគារលំដាប់ផ្កាយប្រាំ សំណង់ជាដើម ហើយបច្ចុប្បន្នកំពុងឈានជើងចូល ក្នុងវិស័យទូទាត់ហិរញ្ញវត្ថុជាផ្លូវការ។
លោកជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ហើយក្រុមហ៊ុននឹងជួយប្រជាជនកម្ពុជា ផ្តល់នូវរបៀបរស់នៅកាន់តែងាយស្រួល និងកាត់បន្ថយការពឹងផ្អែកលើសាច់ប្រាក់ តាមរយៈការទូទាត់តាមប្រព័ន្ធឌីជីថល និងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។
លោកនាយកក្រុមហ៊ុន DV Pay សាខាខេត្តព្រះសីហនុ បានថ្លែងថា ក្រុមហ៊ុននឹងដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកយុគសម័យហិរញ្ញវត្ថុគ្មានក្រដាស និងគាំទ្រការច្នៃប្រឌិតក្នុងពាណិជ្ជកម្មឌីជីថល ការដាក់បញ្ចូលហិរញ្ញវត្ថុ និងវិស័យជាច្រើនទៀត។
កន្លងមកសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជា កំពុងបង្កើតផែនការមេសម្រាប់តំបន់សេដ្ឋកិច្ចពិសេស ពហុមុខងាររបស់ក្រុងព្រះសីហនុ រួមទាំងការកសាងក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផងដែរ។ លើសពីនេះ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ក៏នឹងត្រូវបានអភិវឌ្ឍផងដែរ ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ក្នុងតំបន់នៅអាស៊ីអាគ្នេយ៍។
លោកបានបន្តថា ក្រុងព្រះសីហនុ នឹងក្លាយជាក្រុងដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសក្នុងពេលអនាគត។ ក្នុងរយៈពេល៥ ទៅ ១០ ឆ្នាំខាងមុខ ប្រជាជនក្នុងក្រុងព្រះសីហនុ នឹងក្លាយជាសហគមន៍ដែលមានចំណូលខ្ពស់៕