(អឺរ៉ុប)៖ ក្លិបយក្ស Real Madrid និងមានការពិចារណាលក់ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr ប្រសិនជាកីឡាករ Kylian Mbappe បានទៅដល់ជាផ្លូវការនាកីដ្ឋាន Bernabeu មែននោះ, នេះបើតាមការបង្ហាញពីលោក Eduardo Inda ដែលជាអ្នកសារព័ត៌មានដ៏ល្បីមួយរបស់អេស្ប៉ាញ, ហើយប្រភពពី Forbes ឲ្យដឹងនាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
ខណៈរបាយការណ៍ពី Footmercato ក្នុងប្រទេសបារាំង ពិតជាសុក្រឹតមែននោះ ច្បាស់ណាវាហាក់បីដូចជាសំណាងទី៣ របស់ក្លិប Real Madrid ដែលខ្សែប្រយុទ្ធ Mbappe បានទទួលយកការចុះកិច្ចសន្យា។
ខណៈដែលកិច្ចសន្យាចាស់របស់ Mbappe ជាមួយក្លិប Paris Saint Germain និងផុតកំណត់នៅថ្ងៃទី៣០ ខែមីថុនា ឆ្នាំ២០២៤នេះ ហើយគាត់នឹងមានឱកាសបើកការពិភាក្សាថ្មី ជុំវិញកិច្ចសន្យាផ្ទេរជាមួយភាគីដែលចាប់អារម្មណ៍ ដោយមិនមានការចរចាតម្លៃផ្ទេរនោះទេ។
ដែលបញ្ហានេះ និងធ្វើឲ្យក្លិបដែលដឹកនាំដោយលោក Carlo Ancelotti អាចមានជម្រើសណាមួយក្នុងក្រុមរបស់ពួកគេ ជាមួយនឹងខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr ជាមួយខ្សែប្រយុទ្ធ Mbappe ដែលអាចលេងបាននៅគ្រប់ទម្រង់លើទីលានតំណែងជាខ្សែប្រយុទ្ធជួរមុខនោះ៕