(ភ្នំពេញ)៖ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវ ប៉ែន មុនីមករា ក្នុងឱកាសព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លា ឯកឧត្តម ជឹង ផល្លា និងលោកជំទាវ ព្រមទាំងគ្រួសារ សូមសម្ដែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរជូន លោកជំទាវ ប៉ែន មុនីមករា សូមទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា លោកជំទាវ ប៉ែន មុនីមករា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបតែមហាវិបុលសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕