(ភ្នំពេញ)៖ ឯកឧត្តមកិតិ្ដនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុម​ប្រឹក្សាធម្មនុញ្ញ និងភរិយា ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីរាជការទាំងអស់នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ​ សូមសម្ដែងនូវការអបអរសាទរដ៏ក្រៃលែងថ្វាយសម្ដេច​ព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ក្នុងឱកាសសម្តេចបានទទួលការប្រោស ព្រះរាជទានដំឡើង​ព្រះឋានៈជា «សម្តេចក្រុមព្រះ»

ការទទួលបានការដំឡើងព្រះឋានៈ ដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមទៅនឹង​ព្រះគុណ​ស​ម្បត្តិរបស់សម្ដេច ដែលបានលះបង់នូវព្រះកាយពល និងព្រះប្រាជ្ញា​ស្មារតី ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត មកជាច្រើនទសវត្សរ៍ តាំងពី​រជ្ជកាល​នៃព្រះករុណាព្រះបរមរតនកោដ្ឋ រហូតដល់រជ្ជកាល នៃព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនេះ ទូលបង្គំសូមបួងសួងដល់គុណបុណ្យ​ព្រះ​រតនត្រៃ និងទសបារមី នៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសប្រទាន​សព្ទ​សាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ថ្វាយសម្តេចក្រុមព្រះ និងអ្នកម្នាង ព្រមទាំងព្រះញាតិវង្ស សូមបានប្រកបដោយព្រះពុទ្ធពរទាំង​បួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕