(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក នៃក្រុមហ៊ុន «អេសប៊ីអាយ រ៉ូយ៉ាល់ សុីឃ្យួរឹធី» មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសដែលលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ក្នុងការបោះឆ្នោត នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានសំឡេងគាំទ្រលើសលុប ៥២៧សំឡេង ស្មើនឹង ៩៣%។

យើងខ្ញុំទាំងអស់គ្នាជឿជាក់ថា បទពិសោធន៍ និងឆន្ទៈដ៏មោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោកជំទាវអ្នកឧកញ៉ា នឹងដឹកនាំ សមាគមសិល្បករខ្មែរឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនបន្ថែមទៀត។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមជូនពរបវរមហាប្រសើរ ជូនចំពោះ លោកជំទាវអ្នកឧកញ៉ា និងអ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕