(ភ្នំពេញ)៖ កូនស្រីសំណព្វចិត្តរបស់អ្នកនាង​ គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ដែលមានឈ្មោះថា គឹម សីហ៍មរកត ត្រូវបានមហាជនសង្កេតឃើញថា មានសុខភាពល្អ​ មានភាពរហ័សរហួននិងវៃឆ្លាតយ៉ាងខ្លាំង ខណៈវ័យទើបតែ ១ឆ្នាំ៦ខែប៉ុណ្ណោះ។ យ៉ាងណាមិញ​ ដោយមើលឃើញថាកូនស្រីរបស់ខ្លួនរឹងមាំបែបនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានលើកឡើងថា បានសម្រេចបញ្ចូនកូនស្រីឲ្យចូលរៀនតែម្តង ដែលដំណឹងនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។

ការលើកឡើងរបស់អ្នកនាង​ គង់ ចាន់ស្រីមុំ គឺធ្វើឡើងក្នុងកម្មវិធី ជួបជុំអ្នកគាំទ្រម្សៅទឹកដោះគោ «នូទ្រីលេត» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។ ដោយក្នុងនោះ តំណាងផលិតផលម្សៅទឹកដោះគោ «នូទ្រីលេត» អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញពីចំណាប់អារម្មណ៍ពិសេស ទាក់ទងនឹងការប្រើប្រាស់ម្សៅទឹកដោះគោ «នូទ្រីលេត» ចំពោះកូនស្រីអ្នកនាងយ៉ាងដូច្នេះថា បន្ទាប់ពីកូនស្រីរបស់អ្នកនាង គឺ គឹម សីហ៍មរកត បានប្រើប្រាស់ជាមួយនឹងម្សៅទឹកដោះគោ «នូទ្រីលេត» អ្នកនាងបានធ្វើការកត់សម្គាល់ថា កូនរបស់អ្នកនាង​មានភាពរហ័សរហួន វ័យឆ្លាត និងរឹងមាំតែម្តង។ ដោយឃើញបែបនេះ អ្នកនាង និងស្វាមី បានសម្រេចបញ្ចូនកូនស្រីឲ្យចូលរៀនហើយ ខណៈវ័យត្រឹមតែ១ឆ្នាំ៦ខែក្តី។

អ្នកនាង​ គង់ ចាន់ស្រីមុំ បានបន្តអះអាងយ៉ាងច្បាស់ៗថា ភាពវ័យឆ្លាត និងរឹងមាំរបស់កូនស្រី គឺដោយសារតែការទទួលទាននូវទឹកដោះគោ «នូទ្រីលេត» ដែលជាម្សៅទឹកដោះគោដែលល្អ មានការផលិតត្រឹមត្រូវ តាមស្តង់ដាប្រទេសសឹង្ហបុរី រួមបញ្ចូលនូវវីតាមីនជាច្រើនមុខ។ «នូទ្រីលេត» គឺជាផលិតផលម្សៅទឹកដោះគោ មានគុណភាពខ្ពស់ មានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមុខ ដែលផ្តល់ការលូតលាស់យ៉ាងល្អប្រសើរ ដល់ផ្នែករាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ ជាពិសេសចំពោះកូនស្រីអ្នកនាង។ ជាក់ស្តែងកូនស្រីរបស់អ្នកនាង គឺកំពុងតែប្រើប្រាស់ម្សៅទឹកដោះគោ «នូទ្រីលេត» ផ្ទាល់តាំងពីកើតមក ព្រោះថាអ្នកនាង មមាញឹកក្នុងការងារសិល្បៈរបស់អ្នកនាងផង និងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកនាងផង ទើបអ្នកនាងសម្រេចចិត្ត ជ្រើសរើសយកម្សៅទឹកដោះគោ «នូទ្រីលេត» ឲ្យកូនស្រីជាទីស្រលាញ់របស់អ្នកនាងប្រើប្រាស់ ហើយក៏ទទួលបាននូវលិទ្ធផលយ៉ាងប្រសើរដូចពេលនេះតែម្តង។

ពិធីជួបជុំអតិថិជនរបស់ «នូទ្រីលេត» គឺធ្វើឡើងដើម្បីចូលរួមអបអរសារទ សម្រាប់អ្នកគាំទ្រម្សៅទឹកដោះគោ «នូទ្រីលេត» ហើយក៏ជាលើកទី១ ដែលមិនធ្លាប់មានពីមុនមកផងដែរ។ អ្វីដែលពិសេសសម្រាប់អតិថិជន ដែលចូលរួមគឺមានការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីផងដែរ។

គួរជម្រាបថា កម្មវិធីជួបជុំអ្នកគាំទ្រម្សៅទឹកដោះគោ «នូទ្រីលេត» គឺធ្វើឡើងក្នុងឱកាសខួបលើកទី៨ របស់ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិម ខូអិលធីឌី។ ក្រៅពីមានការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ពីអ្នកនាង​ គង់ ចាន់ស្រីមុំ និងគ្រួសារដែលជាតំណាងផលិតផល ហើយអ្នកនាង គង់ សុជាតិ ជាវាគ្មិនហើយនោះ កម្មវិធីនេះគឺមានការចូលរួមយ៉ាងពិសេស ពីសំណាក់អ្នកជំនាញផ្នែកអាហាររូបត្ថម្ភមកពីប្រទេសសឹង្ហបុរី ដែលមកធ្វើបទបង្ហាញពីវីតាមីនសំខាន់ៗ មានក្នុងម្សៅទឹកដោះគោ «នូទ្រីលេទ» ទៀតផង៕