(ភ្នំពេញ)៖ បន្ទាប់ពីសម្រាលបានកូនប្រុសដ៏គួរអោយស្រលាញ់រួចមក ដែលមានឈ្មោះហៅក្រៅថា ឆលី! អ្នកនាងឱក សុគន្ធកញ្ញា បានទទួលការស្វាគម៍ និងអបអរយ៉ាងខ្លាំងពីសំណាក់មិត្តរួមអាជីព និងបណ្តាអ្នកគាំទ្រជាច្រើនរបស់អ្នកនាង។ នៅក្នុងនោះដែរ ក៏មានការលើកឡើងថា តើអ្នកនាងនឹងបំបៅកូនដោយទឹកដោះ ឬជ្រើសរើសម្សៅទឹកដោះគោ អោយកូនប្រុសរបស់អ្នកនាងប្រើប្រាស់ បើអ្នកនាងជាតារាល្បីលំដាប់កំពូល រវល់សឹងរកពេលសម្រាកគ្មាននោះ? ចម្ងល់ទាំងនោះត្រូវបានបកស្រាយ ដោយអ្នកនាងបានបង្ហើបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងថា «គ្មានអ្វីល្អជាងការបំបៅដោះកូន​ដោយទឹកដោះម្តាយនោះទេ នាងខ្ញុំបានសម្រេចចិត្តរួចហើយ គឺជ្រើសរើសបំបៅដោះកូនដោយទឹកដោះរបស់នាងខ្ញុំផ្ទាល់ អោយបានយូរបំផុតទៅតាមលទ្ធភាពរបស់នាងខ្ញុំ»

នៅក្នុងជំនួបផ្ទាល់ខ្លួនមួយ អ្នកនាងក៏បាននិយាយអំពីការបំបៅដោះកូនដោយទឹកដោះរបស់អ្នកនាង ព្រមទាំងបង្ហើបថា «ក្នុងការសម្រេចចិត្តបំបៅដោះកូនដោយទឹកដោះ គឺតាមរយៈការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល គឺត្រូវបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់អោយបានយ៉ាងតិច៦ខែ និងបន្តរហូតដល់អាយុ២ឆ្នាំ។ សម្រាប់នាងខ្ញុំ នាងខ្ញុំសម្រេចបំបៅកូនដោយទឹកដោះនាងខ្ញុំផ្ទាល់អោយបានយូរបំផុត ទៅតាមលទ្ធភាពរបស់នាងខ្ញុំ ហើយនាងខ្ញុំជ្រើសរើសបន្តញ៉ាំម្សៅទឹកដោះគោ នូទ្រីម៉ាម ដើម្បីជំនួយអោយទឹកដោះរបស់នាងខ្ញុំមានវីតាមីន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ដល់ការលូតលាស់របស់កូនប្រុសនាងខ្ញុំ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ ក្នុងអំឡុងពេលនាងខ្ញុំមានផ្ទៃពោះ នាងខ្ញុំក៏ញ៉ាំម្សៅទឹកដោះគោ នូទ្រីម៉ាម នេះដែរ»

ម្សៅទឹកដោះគោ នូទ្រីម៉ាម អាចញ៉ាំបានចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាលហើយ ហើយម្សៅទឹកដោះគោ នូទ្រីម៉ាមគឺពិសេសបំផុត សម្រាប់អ្នកម្តាយដែលបំបៅកូនដោយទឹកដោះ។ ជួយអោយអ្នកម្តាយមានទឹកដោះគ្រប់គ្រាន់ក្នុងការបំបៅកូន ហើយជួយអោយទឹកដោះម្តាយមានវីតាមីនកាន់តែច្រើន ដើម្បីជួយដល់ការលូតលាស់របស់ទារក និងកុមារបានយ៉ាងល្អប្រសើរបំផុត៕