(ក្រុងឡុងដ៍)៖ ក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើ ៣-៣ ជាមួយក្រុម Sheffield United ដោយបានត្រឹមតែចែកគ្នាម្នាក់ ១ពិន្ទុនៃលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ2019-2020 ប្រចាំសប្តាហ៍ទី១៣ ខណៈក្រុមលោក Chris Wilder ឡើងឈរលេខរៀងទី៦ និងក្រុមលោក Ole Gunnar Solskjaer ឈរនៅលេខ៩ ក្នុងតារាងពិន្ទុដែលការប្រកួតនេះបានធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការប្រកួតនាកីឡដ្ឋាន Bramall Lane ក្រុមម្ចាស់ផ្ទះ Sheffield United បានឡើងឈរលេខ៦ ដោយមានត្រឹម ១៨ពិន្ទុបន្ទាប់ពីប្រើពេល ៩០នាទីលេងស្មើជាមួយក្រុមភ្ញៀវ Manchester United ៣-៣ ដោយការប្រកួតក្រុមលោក Chris Wilder បានធ្វើការនាំមុខ ២គ្រាប់ដោយកីឡាករ John Fleck នៅនាទី១៩ និងមិត្តរួមក្រុម John Lundstram ធ្វើបាននៅនាទី៥១ តែការជំនួបដ៏ស្វិតស្វាញនេះត្រូវបានក្រុម Man Utd តាមស្មើវិញដោយកីឡាករ Brando Williams, Mason Greenwood ហើយខ្សែប្រយុទ្ធ Marcus Rashford ធ្វើការនាំមុខវិញនៅនាទី៧៩ ខណៈក្រុមម្ចាស់ផ្ទះតាមស្មើនៅនាទី ៩០ដោយ Oliver McBurnie។

សម្រាប់លទ្ធផល ៣-៣ នេះបានធ្វើឲ្យក្រុម Sheffield United ឡើងឈរលេខ៦ ក្នុងតារាងមាន ១៨ពិន្ទុក្រោយឆ្លងកាត់ ១៣ប្រកួតក្នុងនោះ ឈ្នះ៤ប្រកួត ស្មើ៦ និងចាញ់ ៣ដង ខណៈក្រុមលោក Ole ឈរត្រឹមលេខ៩ មាន ១៧ពិន្ទុក្នុងចំណោម ១៣ប្រកួត ដោយឈ្នះតែ ៤ប្រកួត និងស្មើ៥ ហើយចាញ់ ៤ដង៕