(ភ្នំពេញ)៖ កម្មវិធី «Cambodian Net Idol» ឬ CNI រដូវកាលទី២ នាំមកជូនដោយ Yes 018 គឺជាកម្មវិធីមួយ ផ្តល់ឱកាសដល់បេក្ខជន-បេក្ខនារីទាំងអស់ ដែលមានសមត្ថភាពបង្កើតវីដេអូផ្ទាល់ខ្លួន និងមានភាពច្នៃប្រឌិត អាចបញ្ចេញស្នាដៃរបស់ខ្លួន តាមរយៈកម្មវិធីនេះ ដើម្បីក្លាយជាម្ចាស់ជ័យលាភី។ Infuencers ដែលឈ្នះការប្រកួត នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ 35,000 ដុល្លារអាមេរិក។

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កម្មវិធី «Cambodian Net Idol» រដូវកាលទី២ បានបើកសម្ពោធជាផ្លូវករ ដែលមានការសហការជាមួយនឹង Yes 018 និង ក្រុមហ៊ុន Cake Experiential Communcation ដើម្បីស្វែងរកតារានៅលើបណ្តាញសង្គម ឲ្យចូលរួមប្រកួតក្នុងកម្មវិធីនេះ។ សម្រាប់រដូវកាលទី២ នេះ គណៈកម្មការដែលនឹងមកចូលរួមមានចំនួន៣រូប ក្នុងនោះរួមមាន កញ្ញា សុភ័ក្រ កុសុម៉ា, តារាចម្រៀង នីគី នីគី និងលោក សម្បតិ្ត។

លោក Andy Ong ប្រធានក្រុមហ៊ុន Cake Experiential Communication បានថ្លែងថា «នៅពេលដែលចាប់ផ្តើមធ្វើកម្មវិធី «Cambodian Net Idol» រដូវកាលទី១នោះ គឺដោយសារតែយើង មើលឃើញនូវការកើនឡើងផ្នែក ឌីជីថល ដើរតួយ៉ាងសំខាន់ក្នុងវិស័យផ្សព្វផ្សាយ និងទីផ្សារសម្រាប់ម៉ាកយីហោនានា ដើម្បីឲ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាទទួលបាននូវព័ត៌មានថ្មីៗ...ខ្ញុំគិតថា Yes 018 ជាដៃគូដ៏ល្អឥតខ្ចោះនិងសាកសមបំផុត សម្រាប់កម្មវិធីមួយនេះ ដើម្បីចែករំលែកគោលដីតែមួយជាមួយគ្នា ដោយសារការប្រើប្រាស់ ឌីជីថល និងបច្ចេកវិទ្យាសម្រាប់លើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាទាំងអស់»

លោកបន្តថា «កម្មវិធី «Cambodian Net Idol» រដូវកាលទី២ មានគម្រោងរៀបចំធ្វើឲ្យធំជាងលើកមុន ជាមួយនឹងវិញ្ញាសារដ៏គួរឲ្យចាប់អារម្មណ៍ ភាពភ្ញាក់ផ្អើល ជាពិសេសនិងមុខមាត់ថ្មី នៃក្រុមគណៈកម្មការរបស់យើង។ យើងដឹងថានៅក្នុងប្រទេសកម្ពុជា នៅមានអ្នកបង្កើត Content ដ៏មានទេពកោសល្យជាច្រើនទៀត ហើយយើងជឿជាក់ថា CNI គឺជាកម្មវិធីមួយដែលនាំពួកគេ ទៅកាន់កម្រិតខ្ពស់បន្ទាប់ នៃសមត្ថភាពរបស់ពួកគេ ដែលគាំទ្រ និងផ្តល់បទពិសោធន៍ ដោយក្រុមគណៈកម្មការដ៏ជំនាញរបស់យើង។

គួរជម្រាបថា សាធារណៈជនដែលចង់ក្លាយជាបេក្ខភាពក្នុងកម្មវិធី CNI និង មានក្តីសុបិនចង់ក្លាយជា Influncers នៅក្នុងបណ្តាញសង្គម អ្នកអាចដាក់ពាក្យចាប់ពីពេលនេះ ដល់ថ្ងៃទី៣១ ខែធ្នូ ខាងមុខ តាមរយៈ៣ជំហានខាងក្រោម៖

១. ធ្វើវីដេអូរយៈពេល ១នាទី ដោយខ្លួនឯងលើហ្វេសប៊ុក ហើយត្រូវប្រាកដថា វីដេអូរបស់អ្នកត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយសូមប្រាប់ CNI នូវអ្វីគ្រប់យ៉ាង ដែល CNI ត្រូវដឹងពីអ្នកហើយអ្នកជានរណា?
២. កុំភ្លេចបង្ហាញពីទេពកោសល្យ និងជំនាញរបស់អ្នក ហើយប្រាប់យើងពីមូលហេតុដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់។
៣. Tage @CambodianNetIdol និង @Yes KH និង Hashtag#CambodianNetIdol ក្នុងវីដេអូរបស់អ្នក ហើយសូមប្រាប់ឈ្មោះរបស់អ្នកក្នុង Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន៕