(បរទេស)៖ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកបាននឹងកំពុងធ្វើការយ៉ាងស្វះស្វែង ដើម្បីស្វែងរកការព្យាបាលនូវការផ្ទុះឡើងនៃវីរុសជម្ងឺកូរ៉ូណានេះ ប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី១៦មិនានេះ។

នារដូវត្រជាក់និងកំណើនកើនឡើងជម្ងឺផ្តាសាយយ៉ាងសកម្មនៅប្រទេសសហរដ្ឋអាមេរិក ពេលនេះពិតជាមានភាពតានតឹងយ៉ាងខ្លាំង ដែលធ្វើបណ្ដាលអោយលោក Joe Brady ជាអ្នកផ្សំថ្នាំបុរាណចិន ព្រមទាំងជាអ្នកប្រើប្រាស់ការព្យាបាលជម្ងឺចាក់ម្ជុល តាមបែបវិទ្យាសាស្ត្នោះមានការមមាញឹកយ៉ាងខ្លាំង។ ក្រោយការប្រើប្រាស់មធ្យោបាយបែបនោះ គាត់បានឲ្យជ្រាបពីស្ថានភាពអ្នកជម្ងឺថា ពួកគេពិតជាបានធូរស្បើយច្រើន ប៉ុន្តែការកើតឡើងនៃវីរុសនៅតែបន្តផ្ទុកក្នុងខ្លួនរបស់ពួកគេ។

ឱសថបុរាណជាច្រើនប្រភេទទៀតដែលមានប្រវត្ដិសាស្រ្តមកពីប្រទេសចិន ទទួលបានប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់ ក្នុងការជួយព្យាបាលកាត់បន្ថយរោគសញ្ញាភាពផ្សាំមួយចំនួននៅក្នុងខ្លួនអ្នកជម្ងឺ គួបផ្សំទៅនឹងការប្រើប្រាស់ថ្នាំប្រឆាំងមេរោគតាមបែបវិទ្យាសាស្រ្តផងដែរនោះ។

រដ្ឋាភិបាលចិនក៏មានការលើកទឹកចិត្តយ៉ាងខ្លាំង ចំពោះគំនិតក្នុងការរិះរកវិធីសាស្ត្រទាំងពីរ ដើម្បីដាក់បញ្ចូលជាមធ្យោបាយ ក្នុងការគ្រប់គ្រងការរីករាតត្បាតនៃវីរុសជម្ងឺកូរ៉ូណានេះ៕