(កាតាឡាំង)៖ នាពេលថ្មីៗនេះមានការចេញផ្សាយដោយ GDS ក្នុងខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា​ ក្រុមបាល់ទាត់អេស្ប៉ាញ FC Barcelona បានកំពុងរៀបចំគម្រោងក្នុងតម្លៃប្រមាណ ៤០លានអឺរ៉ូ ក្នុងការទិញយកខ្សែការពារ Luiz Felipe របស់ក្រុមអីតាលី Lazio ខណៈក្រុម Bayern Munich ក៏បានការចាប់អារម្មណ៍ដូចគ្នា។

Barcelona និង Bayer Munich បានកំពុងតែប្រជែងគ្នាក្នុងការចុះកិច្ចព្រមព្រៀងទៅលើខ្សែការពារ Luiz ដែលក្រុមខ្លាំងទាំងពីបានកំពុងគិតគូតម្លៃផ្ទេប្រមាណ ៤០លានអឺរ៉ូ ខណៈខ្សែកាពាររូបនេះក៏កំពុងតែមានការចរចាពីសំណាក់ក្រុម Lazio ក្នុងបន្តកិច្ចសន្យាគ្រាដែលរូបគេក៏ត្រូវបានក្លិបបង្ហាញតម្លៃផ្ទេខាងលើនេះ សម្រាប់រូបគេសម្រេចចិត្ត ក្នុងការចាក់ចេញឬបន្ត។

បញ្ជាក់ផងថា ខ្សែការពារសញ្ជាតិប្រេស៊ីល Luiz Felipe បច្ចុប្បន្នមានវ័យ ២៣ឆ្នាំបានចូលរួមជាមួយក្រុម Lazio ក្នុងឆ្នាំ២០១៦ និងត្រូវបានខ្ចីជើងទៅកាន់ក្រុម Salernitana ក្នុងរដូវកាល២០១៦-២០១៧ ខណៈដែលរូបគេបន្តបានបង្ហាញសខ្លួនឲ្យក្រុម Lazio បាន ៥៤ប្រកួតរកបាន ២គ្រាប់ចាប់ពីឆ្នាំ២០១៨ដល់បច្ចុប្បន្ននិងរួចចំណែកលើកពាន Coppa Italia ក្នុងឆ្នាំ២០១៨-២០១៩៕