(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅ Pep Guardiola បានថ្លែងប្រាប់ BBC ថា កីឡាករខ្សែបម្រើប្រយុទ្ធ Leroy Sane នឹងមិនត្រូវពីក្លិប Manchester City នារដូវកាលនេះទេ ដោយរង់ចាំដល់ផុតកិច្ចសន្យាតែម្តង បើទោះបីជា Bayern Munich បានចាប់អារម្មណ៍ ១២ខែមកហើយក៏ដោយ។

បុរសសញ្ជាតិអេស្ប៉ាញធ្លាប់បានលើកឡើងថា កីឡាករវ័យ ២៤ឆ្នាំ Sane ជាផ្នែកមួយដ៏សំខាន់នៅ Man City។

កន្លងមក Man City ធ្លាប់បានប្រលយពាក្យថាលក់ Sane ចេញដែរ ប្រសិនបើត្រូវថ្លៃគ្នា គ្រាដែលក្លិបជើងឯកអាល្លឺម៉ង់ ហ៊ានត្រឹមតែ ៣៥លានផោនតែប៉ុណ្ណោះ តែ Man City អាចនឹងមានលទ្ធភាពទាមទារដល់ទៅ ១០០លានផោនឯណោះ។

អតីតកីឡាករដែលត្រូវបាន Man City ទិញពីក្លិប Schalke មកនោះ មិនទាន់បានចូលលេងក្នុង ១ប្រកួតណាមួយនា រដូវកាលថ្មីនេះដែរ ដោយសារតែបញ្ហារបួសជង្គង់ឈានដល់វះកាត់ ដែល Sane បានរងរបួសកាលពីខែសីហា ឆ្នាំ២០២០ ក្នុងប្រកួតដណ្តើមពានបើករដូវកាល FA Community Shield ទល់នឹង Liverpool៕