(អាំស្ទើដាំ)៖ គ្រប់ព្រឹត្តិការណ៍កីឡាទាំងអស់ នឹងត្រូវប្រកួតបិទទ្វារកីឡដ្ឋានដោយគ្មានអ្នកទស្សនាចូលរួមរហូតដល់ វ៉ាក់សាំង COVID-19 ត្រូវបានរកឃើញ។ នេះបើតាមលោក Hugo de Jonge រដ្ឋមន្រ្តីក្រសួងសុខាភិបាលហូឡង់ ថ្លែងប្រាប់ BBC ថ្ងៃនេះ។

ការដាក់កំហិតមិនឲ្យអ្នកទស្សនាចូលទីលាននេះ ត្រូវបានធ្វើឡើងនៅក្រោយពេលនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte បានថ្លែងកាលពីថ្ងៃពុធថា គ្រប់សកម្មភាពកីឡដ្ឋានទាំងអស់អាចចាប់ផ្តើមប្រកួតវិញបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ ដែលធ្វើឲ្យការជួបជុំនៅតែជាចំណោទ គ្រាដែលថ្នាំសម្រាប់ជំងឺផ្លូវដង្ហើមនៅមិនទាន់រកឃើញទេនោះ។

លោក De Jonge ថ្លែងថា «ការជួបជុំនៅតែមិនអាចកើតឡើងបាន នៅអំឡុងវ៉ាក់សាំង COVID-19 មិនទាន់ត្រូវបានរកឃើញ ហើយយើងក៏មិនដឹងកាលបរិច្ឆេទច្បាស់លាស់ មានតែរង់ចាំដូចគ្នា។ តែយ៉ាងយើងនៅ តែសង្ឃឹមថា ឆាប់ៗនេះទេ អាច១ឆ្នាំ ឬច្រើនជាងនេះតិចតួច»

ហូឡង់ ជាប្រទេសស្ថិតក្នុងទ្វីបអឹរ៉ុបដែលមានប្រជាពលរដ្ឋចំនួន ៤១០០០នាក់បានឆ្លង COVID-19 និងស្លាប់ ៥២៨៨នាក់ ធ្វើឲ្យលីគទី១ និងទី២ នៃប្រទេសនេះត្រូវបានរំសាយចោលទាំងស្រុងដោយគ្មានជើងឯកផងដែរ៕