(ចិន)៖ យោងតាមរយៈខ្សែវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពបានផ្ដិតយកនូវទិដ្ឋភាពស្ត្រីមួយរូប កំពុងធ្វើការសំរាលកូននៅតាមដងវិថី ក្នុងទីក្រុងតៃជូ ខេត្តចឺជាំង ប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ពីថ្ងៃទី០៩កន្លងទៅ។

ក្នុងហេតុការណ៍នោះ ម្ដាយរួមទាំងទារកត្រូវបានការជួយសង្គ្រោះភ្លាមនៅនឹងកន្លែង ពីអ្នកដំណើរនៅតាមដងវិថីនោះដូចគ្នា រួចត្រូវបានធ្វើការបញ្ចូនទៅមន្ទីរពេទ្យយ៉ាងត្រឹមត្រូវទាន់ពេលវេលា៕