(ណាមឌីង)៖ ប្រទេសវៀតណាម បានបេីកការប្រកួតបាល់ទាត់លីគឡេីងវិញហេីយនាថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងការអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាពេញទីលានផងដែរ។

តាមរយ:ព័ត៌មានពី Channel News Asia បានចេញផ្សាយថា ក្នុងជំនួបបេីកឆាក ក្រោយត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារ Covid-19 រវាងក្រុម ម្ចាស់ផ្ទះដែលបានចាញ់ក្រុមភ្ញៀវ Viettel ២-១ ក្នុងក្របខណ្ឌ V-League គេឃេីញមានអ្នកគាំទ្រប្រមាណ ៣០,០០០នាក់ក្នុងទីលាន ដោយប្រកៀកស្មាគ្នាស្រែកច្រៀងយ៉ាងប្បាយ និងមានតិចតួចបំផុតពាក់ម៉ាស់។

បន្ថែមលេីនេះ វៀតណាមបានដកបម្រាមរក្សាគំលាត និងការជួបជុំ ក្នុងហេតុផល ដេីម្បីភាពសប្បាយរបស់ប្រជាជន និងសេដ្ឋកិច្ច ដ្បិតប្រទេសស្ថិតនៅតំបន់អាស៊ានមួយនេះពុំមានអ្នកស្លាប់ តែមានករណីឆ្លង Covid-19 ចំនួន ៣២៨នាក់។

តែយ៉ាងណា សម្រាប់លីគធំៗនៅអឺរ៉ុប ជាពិសេសក្នុងប្រទេសដែលមនុស្សស្លាប់ និងឆ្លងច្រេីនដូចជានៅ អាល្លឺម៉ង់ អ៉ីតាលី អេស្ប៉ាញ និងអង់គ្លេស សុទ្ធសឹងប្រកួតបិទទ្វារកីឡដ្ឋានរហូតដល់ចប់រដូវកាលនេះ ដោយបន្តរក្សាគំលាតសង្គម និងបុគ្គល ជាមួយនឹងការពិនិត្យរក Covid-19 យ៉ាងហ្មត់ចត់មុនចូលទីលានថែមទៀតផង ៕