(ញូវយ៉ក)៖ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ៣សម័យកាល Evander Holyfield បានបញ្ចេញកំហឹងថា រូបគេនឹងប្រេីធ្មេញខាំមុខ Mike Tyson វិញ ប្រសិនបេីមានឱកាសប្រកួតសងសឹកមែននោះ។
គួរជម្រាបថា ជេីងខ្លាំងអាមេរិកដូចគ្នា Holyfield ត្រូវបាន Mike Tyson ខាំស្លឹកត្រចៀកកាលប្រកួតគ្នាក្នុងឆ្នាំ១៩៩៧ ដែលធ្វេីឲ្យ ១ប្រកួតនេះល្បីជុំវិញពិភពលោក ក្រៅពី Tyson ត្រូវបានពិន័យជាប្រាក់ ៣លានដុល្លារដែរនោះ។
បុរសវ័យ ៥១ឆ្នាំ Holyfield បានថ្លែងប្រាប់ BBC 5 Live ដែលត្រូវបានដកស្រង់ដោយ RT ថា ខ្ញុំខឹងណាស់ចំពោះការបង្ហោះវីដេអូដែលបានខាំខ្ញុំកាលឆ្នាំ១៩៩៧ ក្នុងន័យឌឺដងម្តងហេីយម្តងទៀតរបស់ Tyson នៅលេីបណ្តាញសង្គម។ ខ្ញុំនឹងខាំគេវិញ ប្រសិនបេីបានជួបគ្នាម្តងទៀតមែននោះ។
តែយ៉ាងណារហូតមកទល់នឹងពេលនេះ នៅពុំទាន់មានការឆ្លេីយតបណាមួយពីបុរសវ័យ ៥៣ឆ្នាំ Tyson នៅឡេីយទេ បេីទោះបីជាមានសំណេីពីអ្នកផ្សេងទៀត រួមទាំងថវិកាមួយចំនួនទៀតក៏ដោយ។
ទាំង Mike Tyson និង Evander Holyfield សុទ្ធតែបានប្រកាសចេញពីការចូលនិវត្តន៍វិលរកសង្វៀនវិញដូចគ្នាកាលខែមេសាកន្លងទៅ និងបញ្ជាក់ថា នឹងមានដៃគូប្រកួតឆាប់ៗផងដែរ ក្រោយជំងឺ Covid-19 ស្ងប់ស្ងាត់៕