(ញូវយ៉ក)៖​ លោក​ Michael Jordan អតីតកីឡាករបាល់បោះ​នៅក្របខណ្ឌ​ NBA ដ៏ល្បីរបស់អាមេរិកបានថ្លែងប្រាប់​ BBC ថា រូបលោកនឹងបរិច្ចាគទឹកប្រាក់ ១០០លានដុល្លារអាមេរិកដល់ក្រុមដែលប្រយុទ្ធប្រឆាំង​ ដើម្បីសមភាពជាតិសាសន៍​ និងយុត្តិធម៌សង្គម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់បុរសស្បែកខ្មៅខាងលេីនេះ​ បានឲ្យដឹងថា​ គាត់​ និងក្រុមហ៊ុន​ Jordan Brand របស់គាត់នឹងធ្វេីការឧបត្ថម្ភប្រាក់​ ១០០លានដុល្លារក្នុងរយៈពេល​ ១០ឆ្នាំទៅមុខ​ ក្នុងសកម្មភាពទប់ទល់នឹងការរេីសអេីងពូជសាសន៍។

ប្រាក់ទាំងនេះ​ នឹងឲ្យទៅអង្គការមួយចំនួនក្នុងគោលបំណងដោះស្រាយ​ «ការរើសអើងជាតិសាសន៍» ដែលវាបានកើតឡើង​ បន្ទាប់ពីមានបាតុកម្មផ្ទុះឡើងនៅពាសពេញសហរដ្ឋអាមេរិក​ និងនៅជុំវិញពិភពលោក​ ក្រោយពីមរណភាពរបស់លោក​ George Floyd ដោយស្នាដៃប៉ូលិសស្បែកសនៅអាមេរិកកាលពីថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២០។

ក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេរថា​ «ខ្ញុំសោកសៅ​ និងឈឺចាប់យ៉ាងខ្លាំងណាស់។ ខ្ញុំបានឃើញ​ និងមានអារម្មណ៍ឈឺចាប់គ្រប់គ្នាខឹងសម្បារ​ និងអាក់អន់ចិត្ត។ ខ្ញុំឈរជាមួយអ្នកដែលស្រែកប្រឆាំងនឹងការរើសអើងជាតិសាសន៍​ និងអំពើហិង្សាចំពោះប្រជាជនដែលមានពណ៌សម្បុរនៅក្នុងប្រទេសរបស់យើង»