(ភ្នំពេញ)៖ ដើម្បីជាការរួមចំណែកដល់ការលើកស្ទួយ ការប្រើប្រាស់ប្រាក់ «រៀល» ស្របតាមគោលនយោបាយរូបិយវត្ថុរបស់ធនាគាជាតិនៃកម្ពុជា ដែលប្រារព្ធខួកលើកទី៤០នៃការដាក់អោយចរាចរប្រាក់«រៀល» នៅថ្ងៃទី២៨ ខែកញ្ញានេះ ផលិតកម្ម Davitra Media បានសម្រឹតសម្រាំងឡើងនូវបទថ្មីមួយគឺ «ផ្ញើលុយចងដៃ ៨២,០០០រៀល»។

ជាមួយនឹងសំនៀងដ៏ក្រអួនក្រអៅបង្កប់ដោយអត្ថន័យ នៃការឈឺចាប់ពីការបាក់បែកស្នេហាពេលដែលសង្សារខ្លួនរៀបការចោល គឺជាការបកស្រាយដោយតារាចម្រៀងលោក ផុន ផានិត ក្នុងបទ «ផ្ញើលុយចងដៃ៨២ ,០០០រៀល» នេះ ក៏បានឆ្លុះបញ្ជាំងនូវខ្សែជីវិតពិតៗរបស់បុរសជនបទម្នាក់ ដែលបែកបាក់ស្នេហាដោយសារតែខ្លួនបានបាត់បង់ការងារ និងពុំមានចំណូលគ្រប់គ្រាន់ ដើម្បីចូលស្តីដណ្តឹង នារីជាសង្សារដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ។

Davitra Media គឺជាផលិតកម្មដែលទើបបង្កើតថ្មីរបស់ក្រុមហ៊ុន Davitra Group ផលិតនូវបទដើម (Original Song) ដើម្បីចូលរួមចំនែកលើកស្ទួយការតាក់តែងនិពន្ឋក្នុងវិស័យសិល្បៈតន្ត្រីរបស់ប្រទេសកម្ពុជាអោយល្បីរន្ទឺបន្ថែមទៀត ជាពិសេសគឺដើម្បីលើកស្ទួយស្នាដៃកវីនិពន្ឋក្នុងស្រុក និងកាត់បន្ថយការចំលងពីគេ។

លោក គិន កក្កដា អ្នកចាត់ការទូរទៅ និងជាកវីអ្នកនិពន្ធ Melody ទំនុកច្រៀង បានថ្លែងថា បទ «ផ្ញើលុយចងដៃ៨២ ០០០រៀល» គឺមិនត្រឹមជារឿងពិតនៃយុវជនដែលរស់នៅ ទីជនបទ ម្នាក់ ដែលលោកបានស្គាល់ ដោយបានរៀបរាប់ពីការឈឺចាប់នៃការបាត់បង់ស្នេហាជាមួយនារីម្នាក់ ដែលពួកគេបានស្រឡាញ់គ្នាជាយូរឆ្នាំមកហើយ តែដោយសារកត្តាជីវភាពទើបពួកគេនៅមិនទាន់ ជម្រាបដល់ចាស់ទុំទាំងសងខាង ដើម្បីចាប់ដៃជាគូអនាគត ប៉ុន្តែក៏ជាការសម្រឹតសម្រាំងយ៉ាងយកចិត្តទុកដាក់ក្នុងការចូលរួមលើកកម្ពស់ការចរាចរណ៍ប្រាក់ «រៀល» ផងដែរ។

លោកបានថ្លែងយ៉ាងដូច្នេះថា «នៅពេលដែលបុរសម្នាក់នោះរៀបរាប់ប្រាប់ខ្ញុំ អំពីប្រវត្តិសេហារបស់គាត់ បានធ្វើអោយខ្ញុំពិតជាមានការអាណិតអាសូរគាត់ខ្លាំងណាស់ ហើយស្របពេលដែលក្រុមហ៊ុនយើងខ្ញុំមាន គោលបំណងក្នុងការលើកកម្ពស់នៃការដាក់អោយចរាចរណ៍ប្រាក់ «រៀល» ឡើងវិញផងដែរ»។

ផលិតកម្ម Davitra Mediaនឹងខិតខំសម្រិតសម្រាំងផលិតនូវបទ Original Song ថ្មីៗច្រើនជាទៀត ហើយយើងខ្ញុំក៏ស្វាគមន៍ចំពោះបងប្អូនដែលចង់ចែករំលែកនូវស្នាដី និងគំនិតនានា ចង់អោយយើងខ្ញុំផលិតជាបទចម្រៀងឡើង។ ចំពោះ MV ពេញ នៃបទ «ផ្ញើលុយចងដៃ៨២ ០០០រៀល» នឹងចេញជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបម្រើជាផ្ទាំងទស្សនីយភាពថ្មីមួយទៀតបម្រើ ដល់សោទិន្ទីអារម្មណ៍របស់ពុកម៉ែបងប្អូន ៕

ប្រសិនជាបងប្អូនចង់ទទួលបាននូវបទចម្រៀងថ្មីៗ ពិរោះៗ សូមចូលទៅចុច Subcribeក្នុង Channel YoutubeDavitra Media ដូចខាងក្រោមនេះ៖
Follow us now on TikTok: https://vt.tiktok.com/ZS51Sv3r/ (https://vt.tiktok.com/ZS51Sv3r/?fbclid=IwAR3ftqZU9KSKNpEtczM4Xt6W_S64EGnlR-ZqQpIZ80nKa8S1d3qR60p3wOQ)
Follow us now on Instagram: www.instagram.com/davitra_media/ (https://www.instagram.com/davitra_media/?fbclid=IwAR1OaXT0HzjdiIkcOwsZQ_iaZsuFflyvglKb8R3oCEPze4lasTafWzen5OU)
Please subscribe our YouTube Channel: www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA (https://www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA?fbclid=IwAR3djndna25UWiD_g_Q-rKCXkdO1zBAppUOhwQ9LH949HuhbWIAJjTdetCM)
Davitra Media on TikTok
https://vt.tiktok.com/ZS51Sv3r/ (https://vt.tiktok.com/ZS51Sv3r/?fbclid=IwAR2fRrXXOwy3UgP0nuRfyzZuvqLTKHjdEUp0cEm-XoLXHhA_HmWs1Uf-AaY)
សម្រាប់ក្រុមហ៊ុនដែលចង់ធ្វើការផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មរបស់ខ្លួនក្នុង MV ថ្មីៗ ឬ ប្អូនៗចង់ច្រៀង ឬសំដែងសូមទំនាក់ទំនងមកលេខ៖ 096 8888811៕