(ភ្នំពេញ)៖ ហ្គាដិនអ៉ិនដឹអ៊ែរថៅអឺរ (អគារ GIA Tower) គឺជាអគារការិយាល័យកម្រិត A ដែលមានកម្ពស់ ៤៣ជាន់ ស្ថិតនៅទីក្រុងកោះពេជ្រ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះ។
ស្ថាប័ននិងក្រុមហ៊ុនផ្នែកច្បាប់ល្បីៗជាច្រើនដែលបានជ្រើសរើសអគារ GIA មានដូចជា៖ National Cambodia Arbitration Center (NCAC), Sok Siphana & Associates, HBS Law, Camchin Law Firm, SP&P Law Associates ។ល។ ជាមួយគ្នានេះដែរ អគារ GIA បានទាក់ទាញក្រុមហ៊ុនជាង ៥០ផ្សេងទៀត ដែលក្នុងនោះមានដូចជា៖ ក្រុមហ៊ុនផ្នែកសំណង់ និង អចលនទ្រព្យ ក្រុមហ៊ុនសេវាកម្មគណនេយ្យ និងពន្ធ ក្រុមហ៊ុនបច្ចេកវិទ្យា និងព័ត៌មានវិទ្យា ក្រុមហ៊ុនទេសចរណ៍ ព្រមទាំងក្រុមហ៊ុនផ្តល់សេ វាកម្មជាច្រើនទៀត។ល។
អគារ GIA មានលក្ខណៈពិសេសដោយរចនាបថរបស់សំណង់ស្ថាបត្យកម្ម បានផ្សារភ្ជាប់ទៅនឹងធម្មជាតិបៃតងដែលមានភាពច្នៃប្រឌិត និងគុណភាពខ្ពស់ដោយក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានជំនាញច្បាស់លាស់ផ្នែកសំណង់ និងស្ថាបត្យកម្ម។ អគារ GIA បានប្រើប្រាស់ នូវគ្រឿងសម្ភារភាគច្រើនសុទ្ធសឹងតែនាំចូលដោយផ្ទាល់ ពីសហភាពអឺរ៉ុបដោយមានបំពាក់នូវគ្រឿងបរិក្ខារប្រើប្រាស់ជាមួយនឹងបច្ចេក្ខវិទ្យាទំនើបៗដូចជា៖ ជណ្តើរយន្តម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន MITSHUBISHI ដែលអាចរក្សាលំណឹងបានល្អបំផុតជញ្ជាំង និងកម្រាលលម្អ ដោយថ្មម៉ាបធម្មជាតិនាំចូលពីប្រទេសអ៉ីតាលី ផ្ទៃអគារខាងក្រៅប្រើប្រាស់កញ្ចក់ ២ ជាន់ ក្រាស់ៗដើម្បីរក្សាសីតុណ្ហភាពអគារទាំងមូលឱ្យ បានល្អ និងម៉ាស៉ីនត្រជាក់ផលិផលរបស់ក្រុមហ៊ុន Daikin ដែលជួយសន្សំសំចៃភ្លើង បានខ្ពស់។
លើសពីនេះទៅទៀតអគារ GIA មានទឹកជ្រោះដ៏អស្ចារ្យកម្ពស់ ៣៥ ម៉ែត្រ ដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯជាន់ខាងលើវិញ មានសួនច្បារលំហវេហា(Sky Garden) ចំនួន ៣ ដ៏ធំល្វឹងល្វើយដែលមានកម្ពស់ប្រហែលជា ៧ ម៉ែត្រ សម្រាប់អ្នកគ្រប់គ្នានៅក្នុងអគារ គយគន់ទេសភាពតាមដងទន្លេចតុមុខ និងសម្រាកកម្សាន្តពីការងារ។
អគារ GIA ក៏មានសាលទទួលស្វាគមន៍ភ្ញៀវដ៏ស្រស់ស្អាតនិងធំទូលាយចំនួន ២ ដែលសាលទីមួយសម្រាប់ការិយាល័យចាប់ពីជាន់ទី ៩ ដល់ជាន់ទី ២៧ និងសាលទីពីរសម្រាប់ការិយាល័យ VIP ចាប់ពីជាន់ទី ២៩ ដល់ជាន់ទី ៣៩ ។ ចំណែកឯចំណតយាន្តយន្តវិញមាន លក្ខណៈធំទូលាយនិងគំនូសសញ្ញាត្រឹមត្រូវ ដែលអាចផ្ទុករថយន្ដ និងយាន្ដជំនិះផ្សេងៗរហូតដល់ទៅ ៧០០ ឡាន និង ១២០០ ម៉ូតូ បាន ដោយសុវត្ថិភាព៕
លោកអ្នកអាចទស្សនាទីតាំងអគារផ្ទាល់ និងសាកសួរព័ត៌មានបន្ថែមតាមរយៈ៖
* លេខទូរសព្ទលេខ៖ 085 790 790 / 067 790 790
* គេហទំព័រហ្វេសបុកផេក៖ GIA Tower - Garden In the Air
* ទីតាំងគម្រោង ៖ goo.gl/maps/oeicwaJqrhhurd256