(ភ្នំពេញ)៖ ក្រុមហ៊ុន Lanmei Airlines នឹងបើកដំណើរការជើងហោះហើរ ភ្នំពេញ -បាងកក ឡើងវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ក្រោយពីផ្អាកមួយឆ្នាំ ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីផ្តល់ជូនអ្នកដំណើរនូវសេវាកម្មធ្វើដំណើរកាន់តែងាយស្រួល និងសុវត្ថិភាពខ្ពស់។

ជាមួយនឹងការដាក់ឱ្យដំណើរការជើងហោះហើរ ភ្នំពេញ -បាងកក ឡើងវិញនេះ ក្រុមហ៊ុន Lanmei Airlines បានអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជាក់លាក់មួយចំនួនដូចខាងក្រោម៖

*១៖ បន្តអនុវត្តលក្ខខណ្ឌតម្រូវឱ្យមានលក្ខណៈសម្រាប់បង្ការ និងគ្រប់គ្រងជំងឺរាតត្បាត ហើយធ្វើការងារបានល្អ ក្នុងការគ្រប់គ្រងកត្តាផ្ទុកអ្នកដំណើរ ខ្យល់អាកាស និងសម្លាប់មេរោគគ្រប់គោលដៅ និងការធ្វើតេស្តសីតុណ្ហភាពបុគ្គលិក។

*២៖ ពង្រឹងការត្រួតពិនិត្យ ទៅលើការសម្អាតកាប៊ីន បង្កើតស្តង់ដារសម្រាប់ការផ្គត់ផ្គង់យន្តហោះ និងបន្តកែលម្អគុណភាពសេវាកម្មអ្នកដំណើរ។

*៣៖ ផ្តោតសំខាន់លើអ្នកដំណើរ និងធ្វើផែនការសង្គ្រោះបន្ទាន់យ៉ាងសកម្ម ដើម្បីធានាបាននូវសេវាកម្មហោះហើរដែលពេញចិត្ត និងគិតគូរសម្រាប់អ្នកដំណើរពិសេស។

បន្ថែមពីនេះទៀត ក្រុមហ៊ុន Lanmei Airlines បានបន្ដថា មុនពេលធ្វើដំណើរ អ្នកដំណើររបស់ខ្លួន ត្រូវត្រៀមឯកសារមួយចំនួនដូចជា៖
*១៖ ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញមិនតិចជាង ១៤ថ្ងៃ
*២៖ ឯកសារធានារ៉ាប់រងសុខភាពដែលមានប្រាក់ធានាមិនតិចជាង ៥០០០០ដុល្លារ
*៣៖ ឯកសារកក់ SHA+ឬសណ្ឋាគារ AQ (ត្រូវមានបញ្ជាក់អំពីការបង់ប្រាក់ ) ដើម្បីរង់ចាំលទ្ធផលធ្វើតេស្ដរកជំងឺកូវីដ១៩ ពេលទៅដល់ប្រទេសថៃ
*៤៖ វិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ១៩ មិនលើស៧២ម៉ោង មុនពេលធ្វើដំណើរ (RT-PCR-COVID-19)។ ត្រូវរស់នៅក្នុងប្រទេសដែលលើកលែងចត្តាឡីស័ក រយៈពេល២១ថ្ងៃជាប់ៗគ្នា។

ជាងនេះទៅទៀត ពេលទៅដល់ប្រទេសថៃ អ្នកដំណើរតម្រូវឲ្យអនុវត្តដូចជា៖
*១៖ បង្ហាញឯកសារពាក់ព័ន្ធខាងលើ (១-៤ )
*២៖ ធ្វើតេស្ត RT-PCR រកជំងឺកូវីដ១៩ មួយទៀត
*៣៖ រង់ចាំលទ្ធផល ១យប់ នៅសណ្ឋាគារ SHA+ ឬ AQ ដែលបានកក់
*៤ ករណីលទ្ធផលវិជ្ជមាន បញ្ជូនទៅព្យាបាលដោយប្រើធានារ៉ាប់រង
*៥ ករណីលទ្ធផលអវិជ្ជមាន អាចធ្វើដំណើរក្នុងប្រទេសថៃតាមធម្មតា។

សូមបញ្ជាក់ដែរថា អ្នកដំណើរត្រូវបំពេញបែបបទThailand pass ដែលត្រូវធ្វើរយៈពេល៧ថ្ងៃមុនថ្ងៃហោះហើរ។ Lanmei Airlines (LQ) ហោះហើរត្រង់ ជារៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បត៍ និងថ្ងៃសៅរ៍ (Tuesday Thursday & Saturday) 𝐏𝐡𝐧𝐨𝐦𝐏𝐞𝐧𝐡 (PNH) ទៅ 𝐁𝐚𝐧𝐠𝐤𝐨𝐤 (BKK) ម៉ោង០៩៖០០ ដល់ម៉ោង១០៖១៥នាទី ។ សម្រាប់ជើងហោះហើរត្រង់ 𝐁𝐚𝐧𝐠𝐤𝐨𝐤 (BKK) ទៅ 𝐏𝐡𝐧𝐨𝐦𝐏𝐞𝐧𝐡 (PNH) ម៉ោង១១៖១៥នាទី ដល់ម៉ោង១២៖៣០នាទី ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះខាងមុខ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 093 466 999 / 093 822 999 ៕