(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា រួមនឹងក្រុមហ៊ុនមួយចំនួនទៀត នឹងក្លាយជាម្ចាស់ឧបត្ថម្ភកម្មវីធីធំសម្រាប់ព្រឹត្តិការណ៍ CamTech Summit សម្រាប់ឆ្នាំ២០២១នេះ ដើម្បីដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាពជោគជ័យ របស់កម្មវិធីទាំងអស់ តាមរយៈការនាំយកមកនូវចំណេះដឹងពីអ្នកជំនាញ និងដៃគូសំខាន់ៗរបស់ពួកគេ ព្រមទាំងការពង្រីកវិសាលភាព នៃការទទួលបានព័ត៌មានសម្រាប់មហាជន ហើយក៏ផ្ដល់ជាវេទិកាមួយ សម្រាប់ស្វែងយល់បន្ថែមអំពីភាពច្នៃប្រឌិតថ្មីៗ នាពេលខាងមុខតាមរយៈការបង្ហាញនូវផលិតផល និងសេវាកម្មនានា។

ក្រៅពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា គឺជាម្ចាស់ឧបត្ថម្ភកម្មវីធីធំ នៅមានម្ចាស់ឧបត្ថម្ភកម្មវិធីប្រភេទ Silver នៃព្រឹត្តិការណ៍នេះមានដូចជា សហគ្រិនខ្មែរ (Khmer Enterprise), អេអឹមខេ មីក្រូហិរញ្ញវត្ថុ, ធនាគារហ្វីលីព ភីអិលស៊ី, ធនាគារ ព្រីនស៍ ភីអិលស៊ី, និង ក្រុមហ៊ុន Visa។

ចំណែកម្ចាស់ឧបត្ថម្ភកម្មវិធី ប្រភេទ Bronze នៃព្រឹត្តិការណ៍នេះមានដូចជា ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី, ធនាគារអេស៊ីលីដា ភីអិលស៊ី, អ៊ី-ម៉ាន់នី ផេម៉ិន សឺលូសិន ម.ក, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, ធនាគារភ្នំពេញពាណិជ្ជ ម.ក, ទ្រូ ម៉ាន់នី (ខេមបូឌា) ម.ក និង ធនាគារ វីង (ខេមបូឌា) ភីអិលស៊ី។ សម្រាប់ DQD Consulting Co. Ltd, W-source Ltd អាយផេ 88 និង បាគង បានចូលរួមគាំទ្រព្រឹត្តិការណ៍នេះ ក្នុងនាមជាដៃគូមាតិកា។ ចំណែកដៃគូប្រព័ន្ធផ្សព្វផ្សាយមានដូចជា Cambodia Investment Review, Fresh News, KhmerTimes, Sabay និង PRNewswire។

ព្រឹត្តិការណ៍ CamTech Summit 2021 នាំមកជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១២ ខែវិច្ឆិកា ក្រោមប្រធានបទទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យាផ្សេងទៀត។

ព្រឹត្តិការណ៍ CamTech Summit 2021 ត្រូវបានរៀបចំឡើងដោយសមាគមសហពន្ធ័ហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា(CAFT) សហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៃកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុនៃកម្ពុជា (CMA) ហើយព្រឹត្តិការណ៍នេះជាដៃគូមួយក្នុងចំណោមដៃគូទាំង ១១ នៃព្រឹត្តិការណ៍ World Fintech Festival ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ ២០២១។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់គេហទំព័រ www.camtechsummit.com