(ភ្នំពេញ)៖ ពាណិជ្ជករមានឱកាសទទួលបានរង្វាន់ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតដោយប្រើ ខេអេចឃ្យូអរកូត (KHQR Code) របស់ធនាគារ ជីប ម៉ុង ក្នុងហាងរបស់ខ្លួនរយៈពេល ៦ខែ គិតចាប់ពី ខែមិថុនា ឆ្នាំ២០២២នេះតទៅ។
ធនាគារ ជីប ម៉ុង នឹងផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសប្រចាំខែដល់ពាណិជ្ជករ ដែលប្រើប្រាស់ ខេអេចឃ្យូអរកូត (KHQR Code) របស់ ធនាគារ ជីប ម៉ុង ក្នុងហាងរបស់ខ្លួន។ ពាណិជ្ជករដែលជាដៃគូ របស់ធនាគារ ជីប ម៉ុង ទាំងអស់នៅក្នុងប្រទេសកម្ពុជា គ្រាន់តែណែនាំខេអេចឃ្យូអរកូត (KHQR Code) ទៅកាន់អតិថិជន ទូទាត់កាន់តែច្រើននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន នោះពួកគេនឹងមានឱកាសទទួលបានរង្វាន់ជាទឹកប្រាក់ រហូតដល់ ៨០ម៉ឺនរៀល ជារៀងរាល់ខែ។
បន្ថែមពីនេះទៀត ពាណិជ្ជករនឹងទទួលបាននូវអត្រាការប្រាក់រហូតដល់ ១.៥ ភាគរយ ក្នុង១ឆ្នាំ ជាមួយនឹងគណនីធនាគារ ជីប ម៉ុង។
ការប្រើប្រាស់ ខេអេចឃ្យូអរកូត (KHQR Code) អាចជួយឱ្យពាណិជ្ជករកាន់តែមានភាពងាយស្រួល និងបត់បែនទៅតាមការទូទាត់របស់អតិថិជន។ ជាពិសេសពាណិជ្ជករមានភាពងាយស្រួល ក្នុងការគ្រប់គ្រងចំណូលរបស់ខ្លួន ព្រមទាំងចំណេញពេលវេលាផងដែរ។ សម្រាប់លក្ខខណ្ឌអ្នកទទួលបានទាំង ៥នាក់ គឺជ្រើសរើសយកពាណិជ្ជករណាដែលទទួលបានប្រតិបត្តិការនៃការស្កេនច្រើនជាងគេ។
គួរបញ្ជាក់ផងដែរថា ខេអេចឃ្យូអរកូត (KHQR Code) គឺជាសេវាកម្មថ្មីក្រោមការបង្កើតរបស់ធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ប្រាក់ឆ្លងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដែលជាធនាគារជាសមាជិកនៃ ខេអេចឃ្យូអរកូត (KHQR) និងកាបូបអេឡិកត្រូនិចដទៃទៀត៕