(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀ គ្រុប បានដាក់បង្ហាញទូរទឹកកក LG instaView Door-in-Door™ ម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន LG Electronics ឆ្នាំ ២០២២ ដើម្បីប្រកួតជែងក្នុងទីផ្សារ ដែលតាមរយៈបច្ចេកវិទ្យាទំនើប និងមុខងារសន្សំសំចៃអគ្គិសនី ក៏ដូចជា មុខងារសម្លាប់មេរោគរហូតដល់ ៩៩.៩% និងទទួលបានគាំទ្រពីអតិថិជន។

ពិធីបង្ហាញទូរទឹកកកម៉ូឌែលថ្មីនេះ បានរៀបចំឡើងនៅសណ្ឋាគារ Raffles Hotel Le Royal នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោក ហ៊ ហាប់ អគ្គនាយករងនៃក្រុមហ៊ុន ជីហ្គៀ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន GGear Trading បានលើកឡើងថា ទូរទឹកកក LG instaView Door-in-Door™ ម៉ូឌែលចុងក្រោយ គឺជាជម្រើសល្អបំផុតសម្រាប់ស្រ្តីមេផ្ទះ និងអតិថិជន ព្រោះ ទូរទឹកនេះមានលក្ខណៈពិសេសជាច្រើន បានរចនាឡើងដោយបន្ថែមលក្ខណៈពិសេស លើប្រព័ន្ធបច្ចេកវិទ្យា ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងការសន្សំសំចៃថាមពល និងផ្តល់ផាសុខភាពល្អសម្រាប់អ្នកប្រើប្រាស់។ ជាពិសេសនោះ ទូរទឹកកនេះ មានអាយុកាលវែង និងធន់ជាមួយអាកាសធាតុនៅកម្ពុជា និងប្រព័ន្ធភ្លើងនៅកម្ពុជា ដើម្បីឱ្យទូរទឹកកក ដំណើរការល្អ ។

លោកលើកឡើងបន្ថែមថា«សម្រាប់ទូរទឹកកក LG ទ្វារពីរនេះ អាចនិយាយបានថាទទួលបានការគាំទ្រ និងកំណើននៃការប្រើប្រាស់របស់ប្រជាជនកម្ពុជា មានការកើនឡើងយ៉ាងកំហុគរហូតដល់៤ទៅ៥ដង បើប្រៀបធៀបនឹងឆ្នាំមុនៗ ដោយសារតែគាត់ប្រើហើយមានគុណភាពល្អ ជាពិសេសគឺបំបាត់ក្លិននៅក្នុងទូរ ហេតុនេះហើយគាត់បានណែនាំឱ្យភ្ញៀវដទៃ ចូលមកទិញ»

ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «បច្ចុប្បន្នការលក់ និងការផ្តល់សេវាកម្មថែទាំ និងជួសជុលផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប បានបន្ដការអភិវឌ្ឍន៍យ៉ាងខ្លាំង លើប្រព័ន្ធឌីជីថល ដោយថ្មីៗនេះយើងបានបង្កើតកម្មវិធីទូរស័ព្ទដៃចំនួនពីរ គឺអ៊ែបភូមិអេឡិចត្រូនិច កម្មវិធីបញ្ជាទិញ និងទូរទាត់សាច់ប្រាក់ និងអ៊ែប Phum AirCon កម្មវិធីផ្តល់សេវាកម្មជួសជុលម៉ាស៊ីនត្រជាក់»

ឧកញ៉ាបន្ថែមថាឆាប់ៗនេះក្រុមហ៊ុន ជីហ្គៀ គ្រុប នឹងដាក់ដំណើរការកម្មវិធី Mobile application ថ្មីមួយទៀត សំរាប់តំណាងចែកចាយប្រើប្រាស់ក្នុងការគ្រប់គ្រងរាល់ប្រតិបត្តិការបញ្ជាទិញ ការពិនិត្យមើលផលិតផលថ្មីៗ តម្លៃ និងសេវាកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន។ លើសពីនេះទៀតនោះកម្មវិធីនេះនឹងមកជំនួសរាល់ការ ប្រើប្រាស់ក្រដាស់ និងឯកសារមិនចាំបាច់នានាក្នុងប្រតិបត្តិការទិញលក់ដែលធ្លាប់បានអនុវត្តនាពេលកន្លងមក។

LG instaView Door-in-Door™ គឺជាប្រភេទទូរទឹកកក ដែលផ្តល់ចំណេញទ្វេរដងដល់អ្នកប្រើ តាមរយៈការសន្សំសំចៃអគ្គិសនី។ ទូទឹកកកម៉ូឌែលចុងក្រោយនេះ មានទ្វារពីរ (Side by Side) និងមានផ្ទៃបន្ទះកញ្ចក់ពេញដែលផ្តល់នូវភាពងាយស្រួលសំរាប់អ្នកប្រើប្រាស់ក្នុងការពិនិត្យមើលគ្រឿងទេស និងរបស់ប្រើប្រាស់ដែលចាំបាច់ដូចជាទឹក និងភេសជ្ជៈដែលចាំបាច់ នៅក្នុងទូរដោយមិនចាំបាច់បើកទ្វាទូរទឹកកកដែលជាកត្តានាំឱ្យស៊ីភ្លើងខ្លាំង និងកាត់បន្ថយការបាត់បង់ខ្យល់ត្រជាក់នៅក្នុងទូររហូតដល់ ៤១%។

ការពិនិត្យមើលគ្រឿងបរិភោគនៅក្នុងទូរទឹកកកសេរីចុងក្រោយនេះអ្នកប្រើប្រាស់គ្រាន់តែគោះពីរដង នៅលើកញ្ចក់ instaView បន្ទាប់មកវានឹងបង្ហាញរូបភាពគ្រឿងបរិភោគដែលមាននៅក្នុងទូភ្លាមៗ ហើយនេះគឺជាមុខងារសន្សំសំចៃថាមពលខ្ពស់បំផុតរបស់ក្រុមហ៊ុនLG Electronics។

លើសពីនេះទៅទៀត ទូរទឹកកក LG instaView Door-in-Door™ មានមុខងារសម្លាប់មេរោគនៅក្នុងទឹករហូតដល់ ៩៩.៩% ដោយបច្ចេកវិទ្យា UV Nano ដែលជាបច្ចេកវិទ្យាចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន LG Electronics។ បច្ចេកវិទ្យាកម្ចាត់មេរោគនេះត្រូវបានបំពាក់នៅលើទូទឹកកករបស់ LGដំបូងគេ ហើយវាដំណើរការរៀងរាល់១០នាទីម្តង ដើម្បីកម្ចាត់បាក់តេរីដូចជា E. coli និង staph នៅលើម៉ាស៊ីន dispenser(រន្ធបង្ហូរទឹក) របស់ទូទឹកកក។

មុខងារពិសេសថ្មីមួយទៀតរបស់ម៉ូឌែលនេះគឺ Hygience Fresh+ វាអាចកម្ចាត់ក្លិន បាក់តេរី និងវីរុសនៅក្នុងទូរបានយ៉ាងរហ័សដោយស្វ័យប្រវត្តិ និងអាចរក្សាគុណភាពបន្លែផ្លែឈើនៅស្រស់បែបធម្មជាតិ។

ទន្ទឹមនឹងនេះ ទូទឹកកកម៉ូឌែលថ្មីនៃត្រកូល LG ក៏អាចប្រើប្រាស់ភ្ជាប់ជាមួយ កម្មវិធី LG ThinQ ដើម្បីគ្រប់គ្រងសីតុណ្ហភាព ។

ប្រធានផ្នែកបណ្តុះបណ្តាលបច្ចេកទេសផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុប លោក ហេង សេងហ៊ាតមានប្រសាសន៍ថាទូរទឹកកក LG instaView Door-in-Door™ បានរចនាឡើងដោយបានពង្រឹងលើមុខងារ Inverter Linear Compressor ហើយវាត្រូវបានអ្នកបច្ចេកទេសហៅថាជាបេះដូងរបស់ទូរទឹកកក ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុតក្នុងការសន្សំសំចៃថាមពល។

លោកបន្ថែមថា ពីឆ្នាំទៅមួយឆ្នាំ LG Electronics បានអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនលើ មុខងារឆ្លាតវៃ កាត់បន្ថយការប្រើប្រាស់ថាមពល និងមានភាពធន់។ លោកថាផលិតផលអេឡិចត្រូនិចLG បានផ្តល់ឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ លើថាមពល និងពេលវេលា មិនតែប៉ុណ្ណោះក្រុមហ៊ុននេះតែងតែផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថានផងដែរ។

នៅក្នុងកម្មវិធីតាំងបង្ហាញទូរទឹកកកLG នាថ្ងៃនេះក្រុមហ៊ុនជីហ្គៀគ្រុប ក៏បានបង្ហាញអំពីទូរទឹកកក LG ម៉ូឌែលចុងក្រោយជាច្រើនប្រភេទសំរាប់ចែកចាយក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ២០២២ និង២០២៣នេះ ដែលមានចំណុះចាប់ពី ២៦១លីត្រ រហូតដល់ ៤៧១លីត្រ និង ៦៥៥លីត្រ រហូតដល់ ៨៧០លីត្រ។

ផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន LG Electronics ត្រូវបាននាំចូលផ្តាច់មុខ និងចែកចាយ ដុំ និងរាយស្រប់ច្បាប់ដោយក្រុមហ៊ុនជីហ្គៀគ្រុប ចាប់តាំងពីឆ្នាំ ២០១១មកម្លេះ។

បច្ចុប្បន្នក្រុមហ៊ុននេះ បានបង្កើតផ្សារទំនើប LG BrandShop ភូមិអេឡិចត្រូនិច និងមជ្ឈមណ្ឌលជួសជុល និងថែទាំផលិតផលLG ជាច្រើនទីតាំងគ្របដណ្តប់ស្ទើរទូទាំងប្រទេសកម្ពុជា៕
ព័ត៌មានលំអិត៖ https://www.ggear.com.kh/lg-brandshop/