(ភ្នំពេញ)៖ តើអ្នកត្រៀមខ្លួនហើយឬនៅ? ផ្សារទំនើបដ៏ធំនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការសាកល្បងនៅថ្ងៃស្អែកនេះហើយ ពោលគឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ តទៅ ដែលនឹងនាំមកនូវបទពិសោធនៃការទិញទំនិញដ៏អស្ចារ្យ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស និងសេវាកម្មដ៏ល្អបំផុត ដែលសមស្របយ៉ាងខ្លាំងទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេស អ្នកដែលនិយមផលិតផលម៉ាកល្បីៗ។
ហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន ហាងលក់សម្ភារប្រើប្រាស់ និងហាងប្រណីតៗជាច្រើនទៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្មដ៏មានគុណភាពខ្ពស់ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃស្អែកនេះតទៅ ក្នុងនោះរួមមាន ហាងលក់សម្លៀកបំពាក់ H&M, LYN, Calvin Klein, TEN11, Routine ហាងលក់ស្បែកជើង 361° ហាងកាហ្វេ Starbucks, Brown Coffee and Bakery ភោជនីយដ្ឋាន Bong Crab, Pka K’nhey, Steaklub, Misigga BBQ ហាងនំប៉័ង Masao ហាង Potato Corner ហាងតុបតែងសក់ Leekaja ហាងលក់សម្ភារប្រើប្រាស់ចម្រុះ Miniso, Kohnan Japan, Akemi Uchi ឱសថស្ថាន ឱសថផ្លឹស ផ្សារទំនើប ជីប ម៉ុង Supermarket និងហាងម៉ាកពេញនិយមជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឬ «ពិភពនៃប្រេនល្បីៗ» នេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល នៅលើផ្ទៃដីទំហំជាង ៤១ ហិកតា ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន (https://goo.gl/maps/K1bohZAZaG3Gbn3D9) ជាមួយនឹងស្ថាបត្យកម្ម និងការរចនាយ៉ាងទាក់ភ្នែក ជារូបរាងនាវាដ៏ធំអស្ចារ្យ។
មិនតែប៉ុណ្ណោះ ផ្សារទំនើបនេះក៏មានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ និងមានផ្ទៃលំហដល់ទៅ ៣០ ភាគរយនៃអគារផ្សារទាំងមូល ដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និងបរិយាកាសប្លែកពិសេស។ ចំណែកឯចំណតយានយន្តវិញ អាចផ្ទុករថយន្តបានរហូតដល់ទៅ ៤០០០ គ្រឿងឯណោះ។ កុំភ្លេចបបួលគ្នីគ្នាមកឲ្យច្រើនណា៎! ឮថាមានកម្មវិធីប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីហាងល្បីៗជាច្រើនទៀតផង។
ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/ (https://m.facebook.com/chipmong271megamall/)៕