(ភ្នំពេញ)៖ ភីអេច ហ្គ្រេនហល (PH Grand Hall) ជាអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ដំបូងគេបង្អង់នៅក្នុងប្រទេសកម្ពុជា ដែលបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងស័ក្តិសមបំផុត សម្រាប់រៀបចំប្រារព្ធកម្មវិធីជាច្រើនដូចជា ពិធីមង្គលការ តាំងពិព័រណ៍ កិច្ចប្រជុំ សន្និសិទ ក៏ដូចជាការប្រគុំតន្រ្តី ដែលអាចទទួលភ្ញៀវរហូតដល់ទៅ៣ពាន់នាក់ ស្របទៅតាមកម្មវិធីជាតិ និងអន្តរជាតិ។

ទិដ្ឋភាពដ៏ស្រស់ត្រកាល របស់អាគារសន្និបាត និងសាលប្រារព្ធពីធីមង្គលការ ភី អេច ហ្គ្រេនហល រូបភាពជាក់ស្តែង ជាមួយការរចនាភ្លើងពណ៌ដ៏ប្រណិតនាពេលរាត្រី។

អគារនេះមានទីតាំងស្ថិតក្នុងគម្រោងអភិវឌ្ឍដ៏ធំអស្ចារ្យរបស់បុរី ប៉េងហួត The Grand Star Platinum មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ និងមានច្រកចេញធំៗចំនួន៥ ផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើដំណើរមកកាន់អគារដ៍អស្ចារ្យមួយនេះ។

ផ្ដល់ទំនុកចិត្តក្នុងការជ្រើសរើស ភីអេច ហ្រ្គេនហល ជាទីតាំងសម្រាប់រៀបចំកម្មវិធីធំៗ របស់អស់លោកអ្នកព្រោះថា៖

* អគារត្រូវបានរចនា និងសាងសង់ឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ តាមរចនាបទបែបអឺរ៉ុបមួយគត់នៅរាជធានីភ្នំពេញ

ផ្ដល់ជូននូវសេវាកម្ម ដោយមានការរៀបចំយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់។

ក្នុងនោះក៏មានការសហការ ជាមួយក្រុមហ៊ុន វើលដ៏ ដាយនីង លីមីតធីត ជាក្រុមហ៊ុនមានចុងភៅពោរពេញ ដោយបទពិសោធច្រើនឆ្នាំ និងអាចចម្អិនម្ហូបបានជាច្រើនជម្រើស និងផ្តល់ជូននូវសេវាកកម្មម្ហូបអាហារលំដាប់ស្តង់ដារ ដោយចុងភៅមានជំនាញច្បាស់លាស់ក្នុងការចំអិន ម្ហូបបែបជាតិ និងអន្តរជាតិមានដូចជា ខ្មែរ ចិន ជប៉ុន និងអឺរ៉ុប ស្របតាមតម្រូវការអតិថិជន។

សាលនីមួយៗរបស់ ភីអេច ហ្គ្រេនហល មានសភាពខ្ពស់ និងធំទូលាយព្រមទាំងបាន បំពាក់មកជាមួយអំពូលពិតានគ្រីស្តាល់ដ៏ល្អប្រណីត កម្រាលព្រំដែលមានការរចនាបថទាន់សម័យ ទូរទស្សន៍LED ដែលមានទំហំធំជាងគេ និងការបំពាក់គ្រឿងបរិក្ខារអគ្គីសនី និងប្រព័ន្ធសម្លេងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត។

ក្នុងនោះមានចំណតរថយន្តធំទូលាយ ចំពោះចំណតយានយន្តត្រូវបានរៀបចំ និងបំពាក់ដោយប្រព័ន្ធបញ្ជា ជាមួយបច្ចេកវិទ្យាឆ្លាតវៃ មានភាពទំនើប ភ្លឺច្បាស់ ព្រមទាំងមានសុវត្ថិភាពខ្ពស់ ផ្តល់នូវភាពងាយស្រួលជូនអតិថិជនទាំងអស់។

កាន់តែពិសេសជាងនេះទៅទៀត ក៏មានចំណតសម្រាប់ចតឧទ្ធម្ភាគចក្រ ថែមទៀតផង។

នៅជុំវិញអគារនេះពោរពេញ ដោយទិដ្ឋភាពសួនច្បារដ៏ស្រស់ស្អាត និងស្ថាបត្យកម្មដ៏ប្រណិតជាទស្សនីយ៍ភាព អមដំណើរផ្លូវចូលរបស់ភ្ញៀវ មកកាន់សាលប្រារព្ធពិធី ហើយនៅបរិវេណខាងមុខ សាលកម្មវិធី នីមួយៗជាបរិវេណរៀបចំកម្មវិធីមុខច្រកចូល របស់សាលកម្មវិធី អាចរៀបចំទទួលជាកម្មវិធី cocktail និងជាកន្លែង ដែលភ្ញៀវអាចទស្សនាទេសភាព ក្នុងសួនច្បារនៅខាងក្រៅដ៏ស្រស់ស្អាតបានយ៉ាងមនោរម្យផងដែរ។

អ្វីដែលកាន់តែពិសេស ក្នុងបំណាច់ឆ្នាំ២០២២នេះអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល និងគម្រោង សួនអឺរ៉ុប ភីអេច យូរ៉ូផាក នឹងនាំមកនូវកម្មវិធី «𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫» ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដោយមានការរៀបចំស្តង់ លក់អាហារ ភេសជ្ជៈ ទំនិញចម្រុះ សេវាកម្មផ្សេងៗរហូតដល់ទៅជាង១០០ស្តង់ និងមានសកម្មភាពកម្សាន្តៗជាច្រើនដូចជា ការប្រគុំតន្រ្តី ការចែកស្ករគ្រាប់ពីតាណូអែល រួមជាមួយសកម្មភាពសប្បាយៗជាច្រើន និងមានការបំភ្លឺភ្លើងពណ៌ស្អាតៗនៅពេលយប់ និងការអុជកាំជ្រួញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំសកលខាងមុខនេះថែមទៀតផង។

សូមបញ្ជាក់ថា អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល មានបែងចែកជាច្រើនផ្នែក ដែលក្នុងនោះរួមមាន៖
*ចំណតយានយន្តចំនួន២ជាន់ (Basement & Lower Ground)។
* ជាន់ផ្ទាល់ដីមានសាលកម្មវិធីធំៗចំនួន៣គឺ៖ អគារយូរ៉ូ១ (EURO 1), អគារយូរ៉ូ២ (EURO 2) និង អគារយូរ៉ូ៣ (EURO 3)។

នៅមុខសាលកម្មវិធីនីមួយៗមានចំណត សម្រាប់ទម្លាក់ភ្ញៀវចុះទាំង៣អគារ (DROP OFF EURO 1,2,3)
បន្ទប់ផ្លាស់សំលៀកបំពាក់ (DRESSING ROOM)៖
* បន្ទប់រង់ចាំវីអាយភី (VIP LOUNGE)
* បរិវេណរៀបចំកម្មវិធីមុខច្រកចូលសាលកម្មវិធី (PRE-FUNCTION AREA)
* ជាន់ទី១ មានបន្ទប់សម្រាប់រៀបចំកម្មវិធីចំនួន២ (1F-2 FUNCTION ROOMS)
* ជាន់ទី២ មានបន្ទប់ប្រជុំ (2F-6 MEETING ROOMS)។

អគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល នឹងក្លាយជាជម្រើសទី១ សម្រាប់អស់លោកប្រារព្ធកម្មវិធី មង្គលការ សន្និសីទ ការតាំងពិព័រណ៍ កិច្ចប្រជុំ ការប្រគំតន្រ្តី និងកម្មវិធីផ្សេងៗ។

ដើម្បីកាន់តែជ្រាបច្បាស់ ពីអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល សូមចុចចូលលីងវីដេអូខាងក្រោមនេះ៖

https://youtu.be/YPF77Hw7ct8

សម្រាប់អាសយដ្ឋាន៖ ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១។
ដើម្បីទទួលបានលក្ខខណ្ឌយ៉ាងពិសេសក្នុងការកក់ទីតាំងសម្រាប់កម្មវិធីរបស់លោកអ្នក៖ 015 333 296/ 089 999 467៕