(ភ្នំពេញ)៖ នំ ហាណាមិ (HANAMI) ដែលគេស្គាល់ថាជាម៉ាកផលិតផលនំដែលមានឈ្មោះល្បី និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជាច្រើនឆ្នាំមកហើយ នឹងបង្ហាញវត្តមាននៅព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលថៃដ៏ធំប្រចាំឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ពីថ្ងៃទី១២ ដល់១៥ មករា ២០២៣ ចាប់ពីម៉ោង ៩ព្រឹករហូតដល់ ១០យប់។

អ្វីដែលពិសេសសម្រាប់ការទៅទស្សនាស្តង់តាំងផលិតផល HANAMI លោកអ្នកអាចចូលរួមលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់ និងសម្រាប់ការជាវផលិតផល HANAMI នោះលោកអ្នកក៏នឹងអាចចាប់ឆ្នោត ដើម្បីឈ្នះរង្វាន់ជាច្រើនផ្សេងទៀតផងដែរ។ ដូច្នេះកុំភ្លេចទៅទស្សនាស្តង់តាំងផលិតផល និងជាវផលិតផល HANAMI ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលថៃដ៏ធំប្រចាំឆ្នាំ។

ព្រឹត្តិការណ៍តាំងពិព័រណ៍ថៃ (Thai Expo) ជាព្រឹត្តិការណ៍ដ៏ធំមួយប្រចាំឆ្នាំ បង្កើតឡើងដើម្បីតាំងបង្ហាញនូវផលិតផលថៃម៉ាកល្បីៗដែលកំពុងចរាចរនៅលើទីផ្សារនៃប្រទេសកម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

* ទូរសព្ទ៖ 092/090/070 553 456
* ឬហ្វេសប៊ុកផ្លូវការ Healthy CHEF Cambodia