(ភ្នំពេញ)៖ ស្ថិតក្នុងព្រះរាជពិធីសុំព្រះអគ្គីអាទិទេព សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលពិធីប្រោសព្រះរាជទានផ្តល់ភ្លើងព្រះអគ្គីកីឡា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា មានប្រវត្តិប្រមាណ ២០០០ឆ្នាំមុន គ.ស។
ភ្លើងព្រះអគ្គិជ័យកីឡាមានប្រវត្តិ ដោយរៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព្យា ប្រទេសក្រិចបុរាណ បានយកភ្លើងពីកំដៅព្រះអាទិត្យដើម្បីបើកការប្រកួតកីឡាអូឡាំពិក រហូតដល់បច្ចុប្បន្ន។
ព្រះអគ្គិជ័យកីឡា មានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅ ជានិមិត្តរូបនៃកម្លាំងថាមពលនៃជីវិតមនុស្សសត្វ និង ជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាព ដល់មនុស្សជាតិទាំងអស់រស់នៅលើ ភពផែនដី តាមប្រធានបទ «កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព»។
ផ្តើមចេញពីប្រវត្តិ និងខ្លឹមសារព្រះអគ្គិជ័យកីឡា ទើបកម្ពុជា រៀបចំព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីទទួលបានព្រះអគ្គិជ័យកីឡាទៅបន្តរត់ដង្ហែភ្លើងគប់ និងប្រារព្ធពិធីបើកការប្រកួត កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ខាងមុខនេះ៕