(ភ្នំពេញ)៖ សណ្ឋាគារលំដាប់ផ្កាយ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ (Fairfield By MARRIOTT) នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នៅអគារ ជីប ម៉ុង ថៅវើ ដែលនឹងមានការអញ្ចើញចូលរួមជាអធិបតីភាពពីលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងការចូលរួមជាកិត្តិយសពីលោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសសរុបជាង ៧០០នាក់។
សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ដែលចេញពីក្រុមហ៊ុនអាជីវកម្មលំដាប់ពិភពលោក ម៉ារៀត អ៉ីនធើណេសិនណល ជាយីហោដ៏ល្បីពីប្រទេសអាមេរិច មានរចនាបថតាមស្ដង់ដារអន្តរជាតិ និងស្ថាបត្យកម្មដ៏ប្រណីត រួមបញ្ចូលជាមួយគ្រឿងបរិក្ខារទំនើបៗ ដែលមាន ៣០០ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ជាអគារដ៏ខ្ពស់មួយក្នុងចំណោមអគារខ្ពស់បំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះជាជម្រើសដ៏សាកសមបំផុតសម្រាប់ការស្នាក់នៅ ដែលពោរពេញទៅដោយភាពប្រណីត និងស៉ីវីល័យ។
គួរបញ្ជាក់ផងដែរថា អគារ ជីប ម៉ុង ថៅវើ គឺជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ របស់ក្រុមហ៊ុនក្នុងស្រុក ជីប ម៉ុង ដែលស្ថិតនៅចំកណ្ដាលទីក្រុង មានចំណតរថយន្ត ៥ជាន់ ផ្សារទំនើប ៥ជាន់ ធនាគារ រោងកុនដ៏ធំ ព្រមទាំងមានការិយាល័យប្រណិតៗ និងកន្លែងផ្សេងៗទៀតសម្រាប់កម្សាន្ត៕
សម្រាប់ទីតាំង អគារ ជីប ម៉ុង ថៅវើ៖ https://maps.app.goo.gl/SHFrxP2joATpmn8t9?g_st=ic